(ពោធិ៍សាត់)៖ កម្លាំងអន្តរាគមន៍ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់ត្នោត ខេត្តពោធិ៍សាត់ បានចុះបង្ក្រាបក្រុមក្មេងទំនើងមួយក្រុម ដែលយកកូនធុងបាស់ទៅចាក់ផឹកស៊ីនៅកណ្តាលផ្លូវ និងបង្កសកម្មភាពកាក់ហៅម៉ូតូកម្មការិនី ដែលចេញពីធ្វើការរោងចក្រកាត់ដេរ ទារលុយទិញស្រាផឹកយ៉ាងអាណាធិបតេយ្យ។
ប្រតិបត្តិការណ៍នេះ ធ្វើឡើងនៅល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្លូវក្រាលកៅស៊ូ (ជ្រលង) ស្ថិតក្នុងភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
សមត្ថកិច្ចបានឱ្យដឹងថា ក្មេងទំនើងដែលធ្វើសកម្មភាពខាងលើ មានឈ្មោះដូចខាងក្រោម៖
* ទី១៖ ឈ្មោះ ឡាយ កុម្ភៈ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
* ទី២៖ ឈ្មោះ រី សោម ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិចុងខ្លុង ឃុំអូសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
* ទី៣៖ ឈ្មោះ សុះ គ្រីយ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិចុងខ្លុង ឃុំអូសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
* ទី៤៖ ឈ្មោះ គាង ធារ៉ា ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
* ទី៥៖ ឈ្មោះ សារី ដារ៉ា ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
* ទី៦៖ ឈ្មោះ ហ៊ីង រ៉ាណន ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
* ទី៧៖ ឈ្មោះ សី មករា ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
សមត្ថកិច្ចបានបន្តថា ក្រោយទទួលបានបទបញ្ជាពីលោកអភិបាលខេត្ត កម្លាំងអន្តរាគមន៍ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់ត្នោត បានចុះបង្ក្រាបក្មេងទំនើងទាំង៧នាក់នេះ ឃាត់ខ្លួនទុកនៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីរៀបចំតាមនិតិវិធីច្បាប់៕