(ភ្នំពេញ)៖ ការមានផ្ទះសមរម្យសម្រាប់រស់នៅ គឺជាក្តីប្រាថ្នារបស់មនុស្សគ្រប់គ្នា ប៉ុន្តែដើម្បីសង់ផ្ទះ ឬទិញផ្ទះមួយបានសមរម្យ អ្នកត្រូវមានលុយរាប់ម៉ឺនដុល្លារ។
សម្រាប់អ្នកមានប្រាក់ចំណូលខ្ពស់ គឺមិនពិបាក នោះទេ តែសម្រាប់អ្នកដែលមានចំណូលទាប ឬមធ្យមគឺពិតជាពិបាកក្នុងការរកលុយរាប់ម៉ឺនដើម្បីទិញផ្ទះ។ គួរឲ្យកោតសរសើរបងស្រីម្នាក់ ដែលធ្វើការជាអ្នកជាជ័រកៅស៊ូ និងមានប្រាក់ចំណូលត្រឹម ១០០ ដុល្លារអាមេរិកក្នុងមួយខែប៉ុណ្ណោះ អាចមានលទ្ធភាពទិញផ្ទះទំនើបមួយខ្នងរស់នៅជាមួយក្មួយរបស់គាត់ពីរនាក់ទៀត។
លេងសើចម៉េចបាន បងស្រីម្នាក់ជាជ័រកៅស៊ូឲ្យគេរហូតទិញផ្ទះទំនើបមួយខ្នង មិនថាអ្នកជាអ្នកមាន ឬអ្នកក្រ អ្នកមានចំណូលទាប ឬខ្ពស់នោះទេ បើអ្នកមិនចេះរបៀបសន្សំសំចៃ នោះអ្នកនឹងមិន អាចទិញរបស់នៅក្នុងក្តីស្រមៃរបស់អ្នកបាននោះឡើយ។
គួរឲ្យកោតសរសើរបងស្រីម្នាក់ ដែលគាត់ជាអ្នកជាជ័រកៅស៊ូនៅស្រុកចំការលើ ខេត្តកំពង់ចាម ថ្វីត្បិតតែប្រាក់ចំណូលគាត់ទាបក៏ពិតមែន តែគាត់ចេះពីរបៀបចាយវាយ និងសន្សំសំចៃ រហូតគាត់អាចសន្សំលុយទិញបានផ្ទះមួយខ្នង ព្រោះគ្មានផ្ទះនៅសមរម្យ និងរស់នៅផ្ទះចាំចំការកៅស៊ូលំបាកពេក ទើបបងស្រី សម្រេចទិញផ្ទះមួយខ្នង ទាំងបងស្រីនៅខ្វះលុយមួយចំនួនតូច។
មុននឹងសម្រេចចិត្តខ្ចីលុយខ្លះពីធនាគារ បងស្រីបានគិតយ៉ាងម៉ត់ចត់ពីលទ្ធភាពរបស់គាត់ បងស្រីថា ត្រឹមលុយបង់ធនាគារប៉ុណ្ណឹងបងស្រីអាចបង់បាន ហើយអាចសល់លុយទុកផ្គត់ផ្គង់គ្រួសារ វាមិនយ៉ាប់នោះទេ។ ជាក់ស្តែងណាស់គួរតែយកគម្រូតាមបងស្រី ពីការខ្ចីលុយពីធនាគារ ព្រោះថាបើខ្ចីលុយគេទាំងយើងគ្មានលទ្ធភាពបង់ ដូចយើងកំពុងចងកខ្លួនឯងអញ្ចឹង។
សូមទស្សនាវីដេអូរបស់បងស្រី៖