(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា ថ្ងៃនេះ (១៥ តុលា) បើយើងនិយាយពីគោរពដឹងគុណសម្ដេចឪព្រះបរមរតនកោដ្ឋដែលព្រះអង្គមានគុណបំណាច់ ដ៏ធំធេងចំពោះជាតិ មាតុភូមិ និងប្រជារាស្រ្ដព្រះអង្គនោះ ហើយដែលប្រជាជាតិខ្មែរយើងទូទំាងព្រះនគរបានគោរពដឹងគុណដល់ព្រះអង្គនេះ គឺពិតជាការបង្ហាញអំពីប្រពៃណីដ៏ល្អផូរផង់ របស់ខ្មែរយើងដែលមានតំាងពីសម័យមហានគរមកម៉្លេះ។
ជាក់ស្ដែងព្រះបាទឥន្រ្ទវរ្ម័នទី១ ឆ្នំា៨៧៧ នៅពេលព្រះអង្គទ្បើងគ្រងរាជ្យ គឺព្រះអង្គ បានបង្កើតទស្សនវិជ្ជាសម្រាប់រាជ្យព្រះអង្គនោះ គឺការគោរពដឹងគុណ ដល់បុព្វការីជនរបស់ព្រះអង្គនេះឯង។ ដោយក្នុងនោះព្រះអង្គ បានកសាងប្រាសាទព្រះគោដើម្បីឧទ្ទិសដល់បុព្វការីជនរបស់ទ្រង់ ក្នុងគោលបំណងបង្ហាញអំពីឧត្ដមភាពឲ្យកាន់តែមានឫទ្ធានុភាពខ្លំាងក្លាទ្បើង។ បានសេចក្ដីថា«ចំពោះប្រពៃណីគោរពដឹងគុណដល់បុព្វការីជននេះ ត្រូវបានព្រះមហាក្សត្រក្រោយៗមកទៀតយកគម្រូតាម រហូតធ្វើឲ្យខ្មែរក្លាយជាចក្រភពអង្គរនាសម័យ»នោះ។
ក្រៅពីគុណតម្លៃសម្ដេចឪព្រះបរមរតនកោដ្ឋ ដូចយើងទំាងអស់គ្នាបានដឹងឮនេះ លោក រត្ន័ សណ្ដាប់ ក៏បានថ្លែងចាប់អារម្មណ៍ផងដែរ អំពីព្រះរាជបុគ្គលិកលក្ខណះពិសេសសម្ដេចឪ ព្រះបរមរតនកោដ្ឋ។ ពីព្រោះថាវីរក្សត្រ ឬវីរជនណាម្នាក់តែងតែមានព្រះរាជបុគ្គលិកលក្ខណះពិសេសផ្ទាល់ៗខ្លួនផងដែរ។ ដោយក្នុងនោះ៖
ទី១៖ ព្រះអង្គ ជាក្សត្រមានទឹកព្រះទ័យល្អ ស្មោះត្រង់ជាតិ មាតុភូមិ និងប្រជារាស្រ្ដ
ទី២៖ ព្រះអង្គ ជាក្សត្រមានបញ្ញាល្អ មិនចង់ឈ្នះ-ចាញ់រវាងខ្មែរនិងខ្មែរ ពិសេសមិនចេះគុំគួនគ្នា។ ជាក់ស្ដែង បើទោះបីជាពួកខ្មែរក្រហម បានធ្វើបាបព្រះអង្គ និងបានកាប់សម្លាប់ ព្រះរាជបុត្រព្រះអង្គ ក៏ដូចជាប្រជារាស្រ្ដជាកូនចៅព្រះអង្គយ៉ាងណាក្ដី ក៏ព្រះអង្គនៅតែប្រើនយោបាយបង្រួបបង្រួមជាតិជានិច្ច
ទី៣៖ ព្រះអង្គ ជាក្សត្រអាចប៉ាន់ប្រមាណត្រូវអំពីសភាពការណ៍ឬកាលះទេសដែលអាចកើតទ្បើងនៅពេលខាងមុខ។ ជាក់ស្ដែង ព្រះអង្គ បានអនុវត្ដនូវនយោបាយការបរទេសចិនតែមួយ ដូចយើងឃើញបច្ចុប្បន្ននេះជាភស្ដុតាង
ទី៤៖ ព្រះអង្គ ជាក្សត្រមិនចេះលោភលន់ ឬមិនចង់បានរបស់របរអ្វីពីនរណាទ្បើយ។ ត្រង់ចំណុចនេះហើយ ទើបយើងឃើញថាព្រះអង្គ ជាក្សត្រដែលក្រជាងគេលើពិភពលោក
ទី៥៖ ព្រះអង្គ ជាក្សត្រចង់ឲ្យប្រជាពលរដ្ឋជាកូនចៅព្រះអង្គ មានក្រមសីលធម៌ផ្ទាល់ខ្លួនម្នាក់ៗខ្ពស់ ជៀសជាងដោយការដាក់វិន័យខាងផ្លូវច្បាប់។ ដោយហេតុនេះ បានជាមនុស្សសម័យនោះមានសីលធម៌ខ្ពស់។ បានន័យថា ព្រះអង្គជាក្សត្រមានការឈ្វេងយល់យ៉ាងជ្រៅជ្រះអំពីបញ្ហាសង្គមខ្មែរ។
ជាចុងក្រោយ លោក រត្ន័ សណ្ដាប់ យល់ថាបើនិយាយពីរដ្ឋបុរសខ្មែរយើង ក្នុងសម័យទំនើបនេះ ពិសេសបើយើងគិតពីចប់សង្រ្គមលោកលើកទី២ ឆ្នាំ១៩៤៥មក គឺប្រទេសយើងមានរដ្ឋបុរសពីររូប៖ ទី១៖ សម្ដេចឪព្រះបរមរតនកោដ្ឋ «ជាបិតាឯករាជ្យ» ឆ្នាំ១៩៥៣ បើគិតរយៈពេល៩០ឆ្នាំ។ និងទី២៖ សម្ដេចតេជោ ហ៊ុន សែន «ជាបិតាសន្ដិភាព» ឆ្នាំ១៩៩៨ បើគិតរយៈពេលប្រមាណ៥០០ឆ្នាំ៕