(ភ្នំពេញ)៖ រដ្ឋបាលរាជធានី-ខេត្ត មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះ បានរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវរក្សត្រ ព្រះវររាជបិតាជាតិ ព្រះបរមរតនកោដ្ឋ ក្នុងខួប៦ឆ្នាំ ដែលព្រះវររាជបិតាឯករាជ្យជាតិខ្មែរ បានយាងសោយទិវង្គតចាកចោលប្រជារាស្រ្ត និងដែនដ៏ជាទីស្នេហារបស់ព្រះអង្គ ហើយក៏ថ្ងៃដែលកូនខ្មែរ និងជាតិខ្មែរទាំងមូលសោកសៅជាទីបំផុត។
នៅរាជធានីភ្នំពេញ ពិធីគោរពព្រះវិញ្ញាណក្ខន្ធនេះ ត្រូវបានរៀបចំធ្វើឡើងនៅពីរកន្លែងផ្សេងគ្នា ដោយមួយធ្វើនៅក្នុងព្រះបរមរាជវាំង មានការអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងទីតាំងមួយទៀត ធ្វើនៅកន្លែងរូបសំណាក់ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវរក្សត្រ ព្រះវររាជបិតាជាតិ ព្រះបរមរតនកោដ្ឋ នៅក្បែរវិមានឯករាជ្យ ដោយមានការចូលរួមពី មន្ដ្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបផងដែរ។
បើយើងក្រឡេកទៅមើលការគោរពវិញ្ញាណក្ខន្ធរបស់ព្រះបរមរតនកោដ្ឋ នៅតាមបណ្ដាខេត្តវិញ ឃើញថាត្រូវបានរៀបចំឡើងទៅតាមទីតាំងសមស្រប របស់រដ្ឋបាលខេត្ត ដែលការចូលរួមគោរពវិញ្ញាណក្ខន្ធ ត្រូវបានដឹកនាំដោយប្រធានក្រុមប្រឹក្សាខេត្ដ និងអភិបាលខេត្ត ព្រមទាំងមានការចូលរួមពី មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
ខាងក្រោមនេះ ជារូបភាព នៃការចូលរួមគោរពវិញ្ញាណក្ខន្ធរបស់ថ្នាក់ដឹកនាំតាមបណ្ដាខេត្ត និងមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋ៖
ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ សម្តេចព្រះបរមរតនកោដិ នៅវិមានឯករាជ្យក្នុងរាជធានីភ្នំពេញ
ប្រធានក្រុមប្រឹក្សា និងអភិបាលរាជធានីភ្នំពេញ អញ្ជើញដឹកនាំសហការី ចូលរួមគោរពវិញ្ញាណក្ខន្ធ សម្តេចព្រះបរមរតនកោដិ នៅវិមានឯករាជ្យ
ប្រធានក្រុមប្រឹក្សា និងអភិបាលខេត្តមណ្ឌលគិរី ដឹកនាំមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ អញ្ជើញគោរពវិញ្ញាណក្ខន្ធ សម្តេចព្រះបរមរតនកោដិ
ប្រធានក្រុមប្រឹក្សា និងអភិបាលខេត្តសៀមរាប ដឹកនាំមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ អញ្ជើញគោរពវិញ្ញាណក្ខន្ធ សម្តេចព្រះបរមរតនកោដិ
ប្រធានក្រុមប្រឹក្សា និងអភិបាលខេត្តពោធិ៍សាត់ ដឹកនាំមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ អញ្ជើញគោរពវិញ្ញាណក្ខន្ធ សម្តេចព្រះបរមរតនកោដិ
ប្រធានក្រុមប្រឹក្សា និងអភិបាលខេត្តរតនគិរី ដឹកនាំមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ អញ្ជើញគោរពវិញ្ញាណក្ខន្ធ សម្តេចព្រះបរមរតនកោដិ
ប្រធានក្រុមប្រឹក្សា និងអភិបាលខេត្តកោះកុង ដឹកនាំមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ អញ្ជើញគោរពវិញ្ញាណក្ខន្ធ សម្តេចព្រះបរមរតនកោដិ
ប្រធានក្រុមប្រឹក្សា និងអភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ អញ្ជើញគោរពវិញ្ញាណក្ខន្ធ សម្តេចព្រះបរមរតនកោដិ
ប្រធានក្រុមប្រឹក្សា និងអភីបាលខេត្តស្វាយរៀង ដឹកនាំមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ អញ្ជើញគោរពវិញ្ញាណក្ខន្ធ សម្តេចព្រះបរមរតនកោដិ
ប្រធានក្រុមប្រឹក្សា និងអភិបាលខេត្តស្តីទីកំពង់ធំ ដឹកនាំមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ អញ្ជើញគោរពវិញ្ញាណក្ខន្ធ សម្តេចព្រះបរមរតនកោដិ
ប្រធានក្រុមប្រឹក្សា និងអភិបាលខេត្តបាត់ដំបង ដឹកនាំមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ អញ្ជើញគោរពវិញ្ញាណក្ខន្ធ សម្តេចព្រះបរមរតនកោដិ
ប្រធានក្រុមប្រឹក្សា និងអភិបាលខេត្តស្ទឹងត្រែង ដឹកនាំមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ អញ្ជើញគោរពវិញ្ញាណក្ខន្ធ សម្តេចព្រះបរមរតនកោដិ
ប្រធានក្រុមប្រឹក្សា និងអភិបាលខេត្តកំពត អញ្ជើញដឹកនាំសហការី ចូលរួមគោរពវិញ្ញាណក្ខន្ធ សម្តេចព្រះបរមរតនកោដិ