(ភ្នំពេញ)៖ សារជាថ្មីម្តងទៀត បន្ទាប់ពីទទួលបានពិន្ទុស្មើ២ -២ កាលពីសប្តាហ៍មុន ជាមួយទីម័រខាងកើត នៅថ្ងៃស្អែកនេះទី១៦ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង៦ល្ងាច ពហុកីឡដ្ឋានជាតិអូឡាំពិក គោព្រៃកម្ពុជានឹងត្រូវប្រឈរមុខជាមួយតោកំណាចសិង្ហបុរី ដែលជាគូសងសឹកសំខាន់បំផុត សម្រាប់ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិឆ្នាំ២០១៨នេះ ព្រោះគោព្រៃកម្ពុជា ធ្លាប់ត្រូវបានតោកំណាចផ្តួលបំបាក់ កាលពីរដូវកាលមុនយ៉ាងអាម៉ាស នៅក្នុងទឹកដីសិង្ហបុរី។
នេះជាព័ត៌មានសម្រាប់អ្នកស្នេហាវិស័យបាល់ទាត់ទាំងអស់គ្នា ដើម្បីចូលរួមគាំទ្រ និងស្រែកហ៊ោ «កម្ពុជា ឈ្នះឈ្នះ!» ឲ្យក្រុមគោព្រៃ កាន់តែមានកម្លាំងចិត្ត ដើម្បីតោកំណាចនៅលើកនេះ។ សម្រាប់សំបុត្រចូលទស្សនាចំនួនមានកំនត់ ដូច្នេះសូមរួសរាន់ទៅទិញអោយបានមុនការប្រកួត បើមិនដូច្នោះទេ អាចនឹងអត់មានសំបុត្រចូលទស្សនា។
លោក លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែរវើរីជីស បានថ្លែងថា «កីឡាករកម្ពុជាធ្វើបានល្អ នៅក្នុងការប្រកួតកន្លងទៅជាមួយក្រុមទីម័រខាងកើត ទោះបីជាក្រុមទាំងពីរទទួលបានពិន្ទុស្មើក្តី តែគ្រាប់បាល់ទាំង២ គ្រាប់ដែលក្រុមគោព្រៃ រកបានសុទ្ធតែជាគ្រាប់បាល់សុតបញ្ជូលទីដោយបច្ចេកទេសខ្ពស់ មិនមែនជាគ្រាប់បាល់សល់ ហើយកីឡាករនីមួយរត់តាំងពីដើមប្រកួត ដល់ទីបញ្ចប់តែម្តង ខ្ញុំពិតជាសូមកោតសរសើរ និង លើកទឹកចិត្ត គោព្រៃ ឲ្យប្រឹងប្រែងកាន់តែខ្លាំង សម្រាប់ការប្រកួតជាមួយក្រុមសិង្ហបុរីនាថ្ងៃស្អែកនេះ» ។
លោកអគ្គនាយក ក៏បានបន្ថែមទៀតថា «ដើម្បីជាការលើកទឹកឲ្យយុវជន យុវវ័យទាំងអស់គ្នា ចូលរួមគាំទ្រកីឡាករកម្ពុជា និងស្រែកហ៊ោជាមួយពាក្យ «កម្ពុជា ឈ្នះឈ្នះ!» ដែលបង្កើតឡើងដោយស្រាបៀរកម្ពុជា ក្រុមហ៊ុននឹងធ្វើការចែកសំបុត្រចូលរួមទស្សនាផ្ទាល់ចំនួន៣០០សំបុត្រ ដោយឥតគិតថ្លៃតែម្តង ហើយសំបុត្រនេះ អាចទៅបើកនៅស្តង់ស្រាបៀរកម្ពជា ចាប់ពីវេលោម៉ោង៣រសៀល តទៅរហូតដល់ពីស្តុក» ។
សូមបញ្ជាក់ផងដែរថា ក្រៅពីព្រិត្តការណ៍នៃការប្រកួតបាល់ទាត់នេះ នៅស្តង់ស្រាបៀរកម្ពជា ក៏នឹងផ្តល់ជូននូវកម្មវិធីល្បែងកម្សាន្តសប្បាយៗ និង រង្វាន់ផ្សេងៗដូចជាអាវយឺតគាំទ្រកម្ពុជា សំភារៈសម្រាប់ស្រែកហ៊ោរ និង ភេសជ្ចៈដោយឥតគិតថ្លៃផងដែរ។ ដូច្នេះសូមកំភ្លេចទៅយកមុនពេលចូលទៅទស្សនាការប្រកួតផ្ទាល់។
ខ្មែរ ប៊ែវើរីជីស (Khmer Beverages) ជាក្រុមហ៊ុនវិនិយោគដោយកូនខ្មែរ ១០០% ហើយក៏ជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្រុមហ៊ុន ជីប ម៉ុង ដោយផលិតស្រាបៀរកម្ពុជា ស្រាបៀរស្តោត (Barrley Black) ស្រាបៀរគូដូ (Kudo) ទឹកក្រូច អាយស៍ (IZE) ទឹកផ្លែឈើជូប (Joop) ភេសជ្ជៈប៉ូវកម្លាំងវើក (Wurkz) និងទឹកសុទ្ធកម្ពុជា (Cambodia Water)៕