(ភ្នំពេញ)៖ បើតាមអគ្គនាយកទូរទស្សន៍ជាតិកម្ពុជា (ទទក) បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នាល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨នេះ ឱ្យដឹងថា Facebook Page ផ្លូវការរបស់ទូរទស្សន៍ជាតិកម្ពុជា ដែលមានឈ្មោះថា «ទូរទស្សន៍ជាតិកម្ពុជា ទទក-TVK» ត្រូវបានយកមកគ្រប់គ្រង និងដំណើរការត្រឹមត្រូវបានវិញហើយ ក្រោយត្រូវ Hacker ដណ្ដើមយកទៅគ្រប់គ្រងជាច្រើនថ្ងៃ។
សូមបញ្ជាក់ថា Facebook Page ផ្លូវការរបស់ទូរទស្សន៍ជាតិកម្ពុជា ត្រូវបានអនាមិកលួច (Hack) ចូលទៅគ្រប់គ្រងកាលពីព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ ដោយបានយកទៅបង្ហោះព័ត៌មានមិនពិតមួយចំនួន៕