(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៥,០០៤គ្រឿង រកឃើញល្មើសច្បាប់៩៩៤គ្រឿង (ម៉ូតូ៨៧%) អប់រំ៤៧៤គ្រឿង និងផាកពិន័យ៧១៨គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី១៤ ខែតុលានេះ ត្រួតពិនិត្យរួមបានចំនួន២,០៧៧គ្រឿង, អប់រំ១០២គ្រឿង និងផាកពិន័យ៧៨៨គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១៤ ខែតុលានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៤៧,៥៩៩គ្រឿង រកឃើញយានយន្តល្មើស១០,៥៤២(ម៉ូតូ៨៣%) ក្នុងនោះអប់រំ២,៨៣៦គ្រឿង និងផាកពិន័យ៧,៩០៤គ្រឿង៕