(ភ្នំពេញ)៖ នៅព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨នេះ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀនរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យប្រុសស្រី១១នាក់ដែលពាក់ព័ន្ធករណីគ្រឿងញៀន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់។
ជនសង្ស័យប្រុសស្រីទាំង ១១នាក់នេះ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបាន កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ខណៈដែលកំពុងប្រមូលផ្តុំគ្នាជក់គ្រឿងញៀន នៅពីរចំណុចផ្សេងគ្នា ក្នុងថ្ងៃតែមួយ។
ជនសង្ស័យប្រុសស្រីទាំង១១នាក់នេះរួមមាន៖
១៖ ឈ្មោះ កែវ ចរិយ៉ា ភេទស្រី អាយុ ២៣ឆ្នាំ ,២៖ ឈ្មោះ ថា សីហា ភេទប្រុស អាយុ ២៣ឆ្នាំ ,៣៖ ឈ្មោះ ងួន ចាន់ដារ៉ូ ភេទប្រុស អាយុ ២៨ឆ្នាំ ,៤៖ ឈ្មោះ ឃីម វាសនា ភេទប្រុ អាយុ ១៨ឆ្នាំ ,៥៖ ឈ្មោះ អ៊ុ ដាវុធ ភេទប្រុស អាយុ ១៧ឆ្នាំ ,៦៖ ឈ្មោះ អឿន រឹទ្ធ ភេទប្រុស អាយុ ២៨ឆ្នាំ ឃាត់ខ្លួនបានកាលពីវេលាម៉ោង១៤:៣៥នាទី ចំណុច ផ្ទះសំណង់មិនរៀបរយ ភូមិ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
៧៖ ឈ្មោះ ឈឿន សុភ័ស្រ ភេទប្រុស អាយុ ៣២ឆ្នាំ ,៨៖ ឈ្មោះ ប្រាក់ រតនា ភេទប្រុស អាយុ ២៥ឆ្នាំ ,៩៖ ឈ្មោះ សា គឹមសៃ ភេទប្រុស អាយុ ២៥ឆ្នាំ ,១០៖ ឈ្មោះ ហ៊ឹម រ៉ាយុទ្ធ ភេទប្រុស អាយុ ២៣ឆ្នាំ ,១១៖ ឈ្មោះ ឆាយ សុភី ភេទប្រុស អាយុ ២៥ឆ្នាំ ឃាត់ខ្លួនបាន កាលពីវេលាម៉ោង ២១:៤៥នាទី នៅចំណុច ផ្ទះសង់ថ្មី ផ្លូវលំ ភូមិដីថ្មី សង្កាត់គោគឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រោមវិធានការជំនាញនៃការសាកសួរ របស់សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ពួកគេទាំង១១នាក់ ខាងលើ បានសារភាពថាពិតជាជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ពិតប្រាកដមែន ទើបសមត្ថកិច្ចអាវុធហត្ថ បានកសាងសុំណុំរឿង និងប្រមូលវត្ថុតាង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់តែម្តង៕