(ភ្នំពេញ)៖ ក្រុមមេធាវីរាជរដ្ឋាភិបាលកម្ពុជា និងក្រុមវិជ្ជាជីវៈមេធាវី របស់គណៈកម្មាធិការសាខាបក្សទី២០ នារាត្រីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨នេះ បានរៀបចំពិធីកម្សាន្ត និងពិសាអាហារសាមគ្គីយ៉ាងឱឡារិកមួយ នៅភោជនីយដ្ឋានសេវិនប្រាយ ខណ្ឌទួលគោក ក្រោមអធិបតីភាពលោក គី តិច ប្រធានក្រុមមេធាវីរបស់រាជរដ្ឋាភិបាល។
គួរបញ្ជាក់ថា ក្រៅពីបង្កឱ្យមានកម្មវិធីកម្សាន្ត ការពិសាអាហារជុំគ្នា ពិធីខាងលើនេះក៏ត្រូវបានធ្វើឡើងដើម្បីអបអរសាទរ ចំពោះលទ្ធផលការងារដែលសម្រេចបាននាពេលកន្លងមក ក៏ដូចជាដើម្បីបង្កើននូវកិច្ចសហការឱ្យបានជិតស្និទ្ធបន្ថែមទៀត ក្នុងការប្ដេជ្ញាជំរុញការងារឱ្យប្រព្រឹត្តទៅដោយរលូន ប្រកបដោយប្រសិទ្ធភាពផងដែរ៕