(លីយ៉ុង, បារាំង)៖ ព្រះសង្ឃខ្មែរ នៃវត្តពុទ្ធិការាមនៃខេត្តលីយ៉ុង បានមានសង្ឃដីកាថា ព្រះអង្គនឹងនិមន្តទៅជួបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងស្តាប់ប្រសាសន៍សម្តេច ដោយមិនខ្លាចការលាបពណ៌ពីក្រុមណាមួយ ដែលធ្លាប់ប្រពឹត្តផ្ទុយនឹងពុទ្ធសាសនាប្រឡូកនយោបាយនោះទេ។

នៅក្នុងវីដេអូឃ្លីបជាង៩នាទី ព្រះអង្គទាំងទ្វេបានបង្ហាញពីឆន្ទៈចេញពីទឹកចិត្តពិតៗពីក្តីស្រឡាញ់ និងចង់ជួបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅពេលសម្តេចអញ្ជើញមកកាន់ទឹកដីទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិច ដើម្បីចូលរួមសម័យប្រជុំអាស៊ី-អឺរ៉ុប (ASEM) លើកទី១២។

សូមស្តាប់សង្ឃដីការបស់ព្រះអង្គទាំងទ្វេ៖