(ប៉ារីស-បារាំង)៖ ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅទៅក្រុងប៉ារីស ប្រទេសបារាំង នាំគ្នាប្រកាសថានឹងទៅជួបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយសារតែពួកគាត់ស្រឡាញ់ពេញចិត្តសម្តេចតេជោ និងចង់ស្តាប់ប្រសាសន៍ផ្ទាល់អំពីបទពិសោធន៍ ដែលបានដឹកនាំប្រទេសកម្ពុជា ពីបាទដៃទទេរឱ្យមានការរីកចម្រើនដូចសព្វថ្ងៃនេះ។
តាមរយៈវីដេអូជាង៨នាទី ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅបារាំង សុទ្ធសឹងតែបង្ហាញ អារម្មណ៍សប្បាយចិត្ដ និងបានអះអាងថា ពួកគាត់ទៅទទួលសម្ដេចតេជោ គ្មានអ្នកណាបង្ខំនោះទេ គឺទៅដោយខ្លួនឯង ពីព្រោះពួកគាត់ចូលចិត្តសម្ដេចតេជោ នឹងគាំទ្រសម្ដេចជារៀងរហូត និងមានក្តីសោមនស្សរីករាយ ចំពោះវត្តមានសម្តេចតេជោ ហ៊ុន សែន នៅលើទឹកដីប្រទេសប៊ែលហ្សិច ទីក្រុងប៊្រុចសែល ហើយពួកគាត់បានត្រៀមខ្លួនរួចស្រេច នឹងអញ្ជើញទៅទទួលស្វាគមន៍សម្តេចតេជោ ហ៊ុន សែន ផ្ទាល់ដែលនឹងមកទីក្រុងប៊្រុចសែល ដើម្បីចូលរួមសម័យប្រជុំអាស៊ី-អឺរ៉ុប (ASEM) លើកទី១២។
នៅវីដេអូដដែរក្រុមប្រជាពលរដ្ឋខ្មែរ បានបង្ហាញនូវការទុកចិត្តលើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នឹងក្រោមការដឹកនាំរបស់សម្តេចតេជោ អាចធ្វើប្រទេសកម្ពុជា មានការីកចម្រើនដូចបណ្តាប្រទេសនៅក្នុងទ្វីបអឺរ៉ុបមួយចំនួនផងដែរ។ ក្រុមពលរដ្ឋនៅក្នុងប្រទេសបារាំង បានលើកដូចៗគ្នាថា ពួកគាត់ចង់ឃើញប្រជាជនកម្ពុជា មានសាមគ្គីគ្នា មិនចង់ឃើញប្រជាពលរដ្ឋខ្មែររងទុក្ខណាមួយ ជាពិសេសមិនចង់ឱ្យបរទេសមើលងាយខ្មែរ ថាជាជាតិសាសន៍មួយឱននោះទេ។
ប្រជាពលរដ្ឋខ្មែរ នៅប្រទេសបារាំង ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរនៅក្នុងស្រុក និងក្រៅស្រុក ត្រូវចេះរក្សាសាមគ្គីភាព ស្រឡាញ់គ្នាជាតិសាសន៍ឯង មិនជឿតាមការញុះញ៉ងពីសំណាក់ជនអគតិមួយចំនួន ដែលចោទប្រកាន់លាបពណ៌មកលើរាជរដ្ឋាភិបាលកម្ពុជា គ្រប់បែបយ៉ាង ដើម្បីតែប្រយោជន៍បក្ខពួក ជាពិសេសមានចរិកបម្រើមហិចតាមេកើយរបស់ពួកខ្លួនតែប៉ុណ្ណោះ។
តាមរយៈវីដេអូនេះ ប្រជាពលរដ្ឋនៅប្រទេសបារាំង ក៏បានបញ្ជាក់ថា បន្ទាប់ពីពួកគាត់ចាកចេញពីប្រទេសកម្ពុជា ដែលបន្សល់ទុកតែគនរផេះផង់ ប៉ុន្តែបច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជា មានការរីចម្រើនលើកគ្រប់វិស័យទាំងអស់ គ្រាន់តែក្រឡេកទៅមើលវិស័យហេដ្ឋារចនាសម្ព័ន្ធ ឃើញផ្ទះសម្បែងរីកដុះដាលយ៉ាងព្រោងព្រាត ទាំងនេះសបញ្ជាក់ឱ្យឃើញថាកម្ពុជា មានការរីកចម្រើនហួសពីការរំពឹងទុកទៅទៀត។
ពួកគាត់ក៏បានលើកឡើងស្របគ្នាថា ក្នុងរយៈពេលមិនយូរនោះទេសម្តេចតេជោ ហ៊ុន សែន នឹងពង្រីកពង្រឹងវិស័យសុខាភិបាល ឱ្យកាន់តែរីកច្រើនបន្ថែមទៀត ដើម្បីបម្រើដល់ប្រជាពលរដ្ឋនៅក្នុងមិនឱ្យចេញទៅព្យាបាលនៅក្រៅប្រទេស តាមរយៈការបញ្ជូននិស្សិត ទៅបណ្តុះបណ្តាលនៅក្រៅប្រទេស ដើម្បីមកបម្រើនៅក្នុងមាតុប្រទេសវិញផងដែរ។ បច្ចុប្បន្ននេះ មានតែសម្តេចតេជោ ហ៊ុន សែន នោះទេដែលដឹកនាំនាវាកម្ពុជា ឱ្យរួចផុតពីការលំបាកចៀសផុតពីភាពក្រីក្រផងដែរ។
នៅក្នុងវីដេអូឃ្លីបដដែរ ពួកបានបង្ហាញពីឆន្ទៈចេញពីទឹកចិត្តពិតៗ ពីក្តីស្រឡាញ់របស់ពួកគាត់ដើម្បីចង់ជួបសម្តេចតេជោ ដោយចំណាយ នូវពេលវេលសា ធនធានផ្ទាល់ខ្លួន ជាពិសេសពួកគាត់មិនខ្លាចការគំរាមធ្វើបាតុកម្មពីសំណាក់ ក្រុមអ្នកប្រឆាំងផ្គាប់មុខមួយចំនួននោះឡើង និងសំណូមពរដល់ពលខ្មែរដែលរស់នៅក្រៅប្រទេសនាំគ្នាទៅគាំទ្រវត្តរបស់សម្តេចតេជោ នៅប្រទេសប៊ែលហ្សិច ឱ្យបានច្រើនកុះករផងដែរ៕