(ព្រះសីហនុ)៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨នេះ បានចុះទៅពិនិត្យដោយផ្ទាល់នូវអាងប្រព្រឹត្តកម្មទឹកកខ្វក់ (អាងសំអាតទឹកកខ្វក់) ស្ថិតនៅក្នុងខេត្តព្រះសីហនុ។
បន្ទាប់ពីពិនិត្យបានរកឃើញថា ភក់នៅក្នុងអាងសំអាតទឹកកើនច្រើន ហើយការបង្ហូទឹកកខ្វក់នៅក្នុងខេត្តព្រះសីហនុ ក៏មានមានការកើនឡើងច្រើន ព្រោះបច្ចុប្បន្នកំណើនប្រជាពលរដ្ឋបានកើនឡើងច្រើនផងដែរ។
ដើម្បីបង្កើតសមត្ថភាពអាងសំអាតទឹកកខ្វក់នេះឲ្យបានកាន់តែខ្ពស់ថែមទៀតនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានណែនាំដល់មន្ត្រីជំនាញរបស់ក្រសួង សហការជាមួយក្រុមហ៊ុនសំណង់ទីក្រុងប៉េកាំង ចាប់ផ្តើមកាយស្តារភក់ចេញពីអាងទឹកនេះចាប់ពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ស្អែកនេះទៅ។
សូមបញ្ជាក់ថា អាងប្រព្រឹត្តកម្មទឹកកខ្វក់ គឺជាកន្លែងស្តុកទឹកកខ្វក់ដ៏សំខាន់មួយក្នុងខេត្តព្រះសីហនុ ហើយសំអាតទឹកកខ្វក់ទាំងនោះមុនបញ្ចេញទៅខាងក្រៅ ដើម្បីកុំឲ្យប៉ះពាល់ដល់បរិស្ថាន៕