(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៥,០៥៥គ្រឿង រកឃើញល្មើសច្បាប់១៤២៣គ្រឿង (ម៉ូតូ៨៧%) អប់រំ២៣៤គ្រឿង និងផាកពិន័យ១,១៨៩គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី១៣ ខែតុលានេះ ត្រួតពិនិត្យរួមបានចំនួន២,៨៤៦គ្រឿង, អប់រំ១១០គ្រឿង និងផាកពិន័យ១០៧១គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១៣ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១៣ ខែតុលានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៤២,៥៩៥គ្រឿង រកឃើញយានយន្តល្មើស៩,៥៤៨ (ម៉ូតូ៨៣%) ក្នុងនោះអប់រំ២,៣៦២គ្រឿង និងផាកពិន័យ៧,១៨៦គ្រឿង៕