(ភ្នំពេញ)៖ សមាគមសហព័ន្ធវិនិយោគិន សមាគមយុវជនសេដ្ឋកិច្ចកម្ពុជា សមាគមសហព័ន្ធវេជ្ជសាស្ត្រ ឱសថសាស្ត្រ និងទន្តសាស្ត្រកម្ពុជា សមាគមសហព័ន្ធទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា សមាគមអ្នកលក់ឱសថកម្ពុជា សមាគមអ្នកផ្តល់សេវាសុខភាពប្រជាជនកម្ពុជា និងសមាគមអ្នកទីផ្សារបណ្តាញកម្ពុជា ក្រោមការដឹកនាំរបស់លោកបណ្ឌិត ឡី សុភាព បានចេញញត្តិគាំទ្រពេញទំហឹងចំពោះជំហរម៉ឺងម៉ាត់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការការពារអធិបតេយ្យជាតិ ឯករាជ្យជាតិ និងសន្តិភាព ដោយមិនចុះញមជាមួយបរទេសព្រោះតែជំនួយ ឬការគំរាមសម្លុតណាមួយនោះ។
តាមញត្តិគាំទ្ររបស់សមាគមសហព័ន្ធវិនិយោគិន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែតុលានេះ សមាគមទាំង៧ខាងលើ ក៏បានប្រកាសច្រានចោលចំពោះគោលជំហររបស់បុគ្គលមួយចំនួន ដែលព្រមឱនក្បាលរណបជាមួយបរទេស ដើម្បីតែជំនួយជាលេសលូកដៃកកូរកកាយ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ដែលជារដ្ឋអធិបតេយ្យ។
ញត្តិដដែលក៏បានបញ្ជាក់ផងដែរថា តាមរយៈប្រសាសន៍ និងជំហរដ៏ម៉ឺងមាត់របស់សម្តេចតេជោ ហ៊ុន សែន បានស្តែងចេញនូវវីរភាពដ៏អង់អាចក្លាហាន ដែលមានចរិត និងស្មារតីជាគោលការណ៍រឹងមាំមិនអាចគណនាបាន ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាពលរដ្ឋ ហើយក៏ជាជំហរដែលបានគោរពយ៉ាងខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា៕
ខាងក្រោមនេះ ជាញត្តិគាំទ្ររួមរបស់សមាគមសហព័ន្ធវិនិយោគិន ក៏ដូចជាសមាគមចំនួន៦ទៀត៖