(ភ្នំពេញ)៖ នៅវេលាម៉ោង១០៖៣០នាទីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨នេះ ក្មេងប្រុសជាបងប្អូននឹងគ្នា បានលង់ទឹកស្លាប់យ៉ាងអាណោធអាធ័ម ស្ថិតនៅភូមិព្រៃផ្គាំគ ឃុំព្រៃផ្គាំស្រុកអង្គរបូរី ខេត្តតាកែវ។
សមត្ថកិច្ចស្រុកអង្គរបូរី បានឱ្យដឹងថា កុមារារងគ្រោះទាំងពីរខាងលើមានឈ្មោះទី១៖ ឈ្មោះ ហ៊ឹមមករា អាយុ១០ឆ្នាំ និងទី២៖ ឈ្មោះ ហ៊ឹម បញ្ញា អាយុ៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែកឪពុកម្តាយរបស់កុមារារងគ្រោះទាំងពីរ មានឈ្មោះ ហ៊ឹម អៃ ជាឪពុក និងម្តាយមានឈ្មោះ សំភក្រ័ បច្ចុប្បន្នកំពុងធ្វើការនៅប្រទេសថៃ។
បច្ចុប្បន្នសពរបស់កុមារាទាំងពីរនាក់ ត្រូវបានបងប្អូនយកមកធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន៕