រដ្ឋបាលខេត្តកោះកុង ចេញញត្តិគាំទ្រជំហរម៉ឺងម៉ាត់ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការការពារអធិបតេយ្យជាតិ ឯករាជ្យជាតិ និងសន្តិភាព
13-10-2018 15:13
(កោះកុង)៖ គណៈអភិបាលខេត្តកោះកុង មន្ត្រីរាជការ កងកម្លាំងគ្រប់ប្រភេទ ព្រះសង្ឃ និងប្រជាពលរដ្ឋក្នុងខេត្ត បានចេញញត្តិគាំទ្រពេញទំហឹង ចំពោះជំហរម៉ឺងម៉ាត់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការការពារអធិបតេយ្យជាតិ ឯករាជ្យជាតិ និងសន្តិភាព ដោយមិនចុះញមជាមួយបរទេសព្រោះតែជំនួយ ឬការគំរាមសម្លុតណាមួយនោះ។
តាមលិខិតគាំទ្ររបស់រដ្ឋបាលខេត្តកោះកុង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែតុលានេះ រដ្ឋបាលខេត្តកោះកុង ក៏បានប្រកាសច្រានចោល ចំពោះគោលជំហររបស់បុគ្គលមួយចំនួន ដែលមាននិន្នាការផ្ទុយ ដែលព្រមឱនក្បាលរណបជាមួយបរទេស ដើម្បីជំនួយជាលេសលូកដៃកកូរកកាយ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ដែលជារដ្ឋអធិបតេយ្យផងដែរ។
លិខិតរបស់រដ្ឋបាលខេត្តកោះកុងដដែល បានបញ្ជាក់ឱ្យដឹងថា តាមរយៈប្រសាសន៍ដ៏ថ្លៃថ្លា និងជំហរដ៏ម៉ឺងមាត់របស់សម្តេចតេជោ ហ៊ុន សែន បានស្តែងចេញនូវវីរភាពដ៏អង់អាចក្លាហាន ដែលមានចរិក និងស្មារតីជាគោលការណ៍រឹងមាំមិនអាចគណនាបាន ដើម្បីបុព្វហេតុស្នេហាជាតិ មាតុភូមិ និងប្រជាជន ហើយក៏ជាជំហរដែលបានគោរពយ៉ាងខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា៕
ខាងក្រោមនេះ ជាញត្តិគាំទ្ររបស់រដ្ឋបាលខេត្តកោះកុង៖