Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អនុប្រធានទី២ រដ្ឋសភា ផ្ញើលិខិតសាទរចំពោះលោក ស៊ឹម កា ដែលត្រូវបានជ្រើសតាំងជាអនុប្រធានទី១ នៃព្រឹទ្ធសភា

13-10-2018 08:58

(ភ្នំពេញ)៖ អនុប្រធានទី២ នៃរដ្ឋសភា លោកស្រី ឃួន សុដារី នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ បានចេញលិខិតអបអរសាទរជូនចំពោះលោក ស៊ឹម កា ដែលត្រូវបានជ្រើសតាំងជាអនុប្រធានទី១ នៃព្រឹទ្ធសភា នីតិកាលទី៤។

លោកស្រី ឃួន សុដារី ក៏បានបង្ហាញសុទិដ្ឋិនិយមផងដែរថា ព្រឹទ្ធសភាកម្ពុជា ក្រោមការរួមចំណែកដឹកនាំរបស់លោក ស៊ឹម កា នឹងទទួលបានជោគជ័យបន្ថែមទៀត ដើម្បីរួមចំណែកពង្រឹងស្ថាននីតិប្បញ្ញត្តិ ក៏ដូចជាធ្វើឱ្យប្រទេសកម្ពុជាក្លាយជានីតិរដ្ឋ មានលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍលើគ្រប់វិស័យ ហើយបោះជំហានទៅមុខប្រកបដោយភាពជឿជាក់លើមូលដ្ឋាន នៃកិត្យានុភាពរបស់ប្រទេសកម្ពុជា និងកាន់តែលើកកម្ពស់ឱ្យបានទាំងក្នុងក្របខណ្ឌតំបន់ និងលើឆាកអន្តរជាតិ។

ខាងក្រោមនេះ ជាលិខិតអបអរសាទររបស់លោកស្រី ឃួន សុដារី ជូនចំពោះលោក ស៊ឹម កា៖