(បាត់ដំបង)៖ នាព្រឹកថ្ងៃសុក្រ ៣កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងលោក ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា និងសមាជិកសមាជិកាគណៈកម្មាធិការសាខា បានអញ្ជើញចូលរួមពិធីបូជាសព លោក ទេស ហ៊ាញ អតីតប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង(១៩៩៤-២០០២) ស្ថិតក្នុងបរិវេណវត្តឯករស្មីហៅទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ស្ថិតក្នុងសមានទុក្ខនេះ លោកស្រីអគ្គលេខាធិការ បានពាំនាំនូវក្តីរំលែកទុក្ខដ៏ក្រៀមក្រំពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ជាមួយក្រុមគ្រួសារសព និងសូមឧទ្ទិសបួងសួងឱ្យវិញ្ញាណក្ខន្ធសព លោក ទេស ហ៊ាញ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានោះ ក្រុមគ្រួសារសព បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរចំពោះក្រុមគ្រួសារយើងខ្ញុំជាបន្តបន្ទាប់មក។
សូមបញ្ជាក់ថា លោក ទេស ហ៊ាញ បានទទួលមរណភាពកាលពីវេលាម៉ោង៩៖៥០នាទីយប់ ថ្ងៃអាទិត្យ ១៣រោច ខែភទ្របទ ឆ្នាំច សំរិទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៨ ក្នុងជន្មាយុ ៧៦ឆ្នាំ ដោយរោគាពាធ ៕
ខាងក្រោមនេះ ជាប្រវត្ដិការងាររបស់លោក ទេស ហ៊ាញ៖