(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានប្រកួតស្មើទល់នឹងក្រុមភ្ញៀវទីម័រខាងកើត (Timor Leste) ក្នុងលទ្ធផល ២-២ នៃជំនួបមិត្តភាពអន្តរជាតិនៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ចំនួន ៣៥៤៨៦នាក់នារាត្រីថ្ងៃសុក្រ ទី១២ ខែតុលា ឆ្នាំ២០១៨។
កីឡាករខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា រកបាន១គ្រាប់នៅនាទីទី៤០ ដែលជាគ្រាប់តាមស្មើ ១-១ ក្រោយពេលទីម័រខាងកើតបានបើកការនាំមុខនៅនាទីទី៣០ មុនពេលទីម័រ រកបានគ្រាប់ជ័យជម្នះក្នុងវគ្គទី១ កើតឡើងនៅនាទីទី៤២ មុនពេលកីឡាករពាក់លេខ១៤ រ៉ឹង ប៊ុនហៀង នៅនាទីទី៩០+១។
គួរបញ្ជាក់ផងដែរថា ការប្រកួតមិត្តភាពអន្តរជាតិលើកទី២នេះដែរ ពុំមានវត្តមានគ្រូបង្វឹកថ្មី Keisuke HONDA ដឹកនាំដោយផ្ទាល់ឡើយ ដោយមានតែគ្រូជំនួយ Felix Dalmas ធ្វើការបង្វឹក និងដឹកនាំផ្ទាល់នៅលើទីលានប៉ុណ្ណោះ។
កម្ពុជា នៅសល់១ប្រកួតមិត្តភាពអន្តរជាតិទល់នឹងក្រុមជម្រើសជាតិសិង្ហបុរីទៀត នាថ្ងៃទី១៦ ខែតុលាសប្តាហ៍ក្រោយ មុនចូលរួមប្រកួតពានរង្វាន់ AFF Suzuki Cup 2018៕