(ភ្នំពេញ)៖ លក្ខណៈពិសេសរបស់ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល គឺទីតាំងផ្សារទំនើបដ៏ធំមួយនេះ មិនត្រឹមតែស្ថិតនៅតំបន់អភិវឌ្ឍលំនៅឋានដ៏ប្រណិត ដែលហ៊ុមព័ទ្ធទៅដោយអគារពាណិជ្ជកម្មចម្រុះ ធនាគារ និងផ្លូវធំខ្វាត់ខ្វែងប៉ុណ្ណោះទេ ថែមទាំងស្ថិតនៅក្នុងតំបន់មានសក្តានុពលខ្ពស់សម្រាប់ពាណិជ្ជកម្មទីក្រុងភ្នំពេញផងដែរ។

តំបន់នេះនឹងក្លាយជាទីក្រុងរណបដ៏ប្រណិត និងពេញនិយមរបស់សាធារណជន ជាពិសេសអ្នកនៅក្នុងតំបន់ជិតៗនេះ។

អគារទាំងមូលនៃផ្សារទំនើបដ៏ធំនេះមានកម្ពស់ ៣ជាន់ និងផ្ទៃក្រឡា (floor area) សរុប១៤៧,០០០ ម៉ែត្រការ៉េ ព្រមជាមួយនឹងចំណតដ៏ធំទូលាយ ដែលអាចចតរថយន្តបានរហូតដល់ ១,៩៧០គ្រឿង និងម៉ូតូចំនួន ៥៤០គ្រឿង។

ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នឹងមានហាងលក់ផលិតផលពីបរទេស និងក្នុងស្រុកប្រកបដោយគុណភាព ហាងសម្លៀកបំពាក់ ដែលមានម៉ាកល្បីៗ គ្រឿងឧបភោគបរិភោគគ្រប់បែបយ៉ាង កន្លែងញ៉ាំអាហារ និងភេសជ្ជៈផ្សេងៗ កន្លែងក្មេងលេងកម្សាន្ត ជាពិសេសរោងភាពយន្តដ៏ធំទំនើបទាន់សម័យផងដែរ ៕