(ភ្នំពេញ)៖ ក្រុមហ៊ុនសាមសុង បានធ្វើការដាក់បង្ហាញរូបរាង ជាផ្លូវការនូវកំពូលស្មាតហ្វូនដ៏ទាក់ទាញត្រកូលA ស៊េរីរបស់ខ្លួនគឺ Samsung Galaxy A7 &A9 នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ីកាលពីម្សិលមិញនេះ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨។ អតិថិជននៅកម្ពុជា អាចកុម្ម៉ង់ទុកមុនបានហើយ ។

លោក Seungho Choi នាយកគ្រប់គ្រងក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិច ប្រចាំកម្ពុជា បានថ្លែងថា «ស្មាតហ្វូនថ្នាក់កណ្តាលត្រកូល Galaxy A របស់ក្រុមហ៊ុន សាមសុង ទទួលបានជោគជ័យយ៉ាងខ្លាំង ហើយសម្រាប់ឆ្នាំ២០១៨នេះ Galaxy A នឹងនៅតែបន្តបង្ហាញខ្លួនទៀតជាមួយរូបរាងថ្មីប្លែក និងកាន់តែពិសេសដែលអាចឆក់យកចិត្តអ្នក ប្រើប្រាស់ ដោយសារតែកំណែប្រែថ្មីដ៏អស្ចារ្យនោះ គឺសមត្ថភាព កាមេរ៉ាតែម្តងដែលឆ្នាំនេះ ក្រុមហ៊ុនសាមសុង បានដំឡើងលែនកាមេរ៉ា ដល់ទៅ៣គ្រាប់សម្រាប់ Galaxy A7 និងGalaxy A9 មានកាមេរ៉ាដល់ទៅ៤គ្រាប់ឯនោះ»។

លោកបានបន្ថែមថា សម្រាប់ Galaxy A7 នឹងប្រកាសឲ្យទទួល ការកុម្ម៉ង់ទុកមុន(Pre-Order)ចាប់ពីថ្ងៃទី១៣ ដល់ ២៥តុលា ឆ្នាំ២០១៨ ដែលមានជម្រើស៣ពណ៌ សម្រាប់ជ្រើសរើសគឺពណ៌ខ្មៅ, ពណ៌ខៀវ និងពណ៌មាសក្នុងតម្លៃត្រឹមតែ $345 តែប៉ុណ្ណោះ ជាមួយនឹងការផ្តល់ជូននូវកាដូបន្ថែមដូចជា Samsung Power bank1ដ៏ស្រស់ស្អាត ដែលអាចផ្ទុកថាមពលបានរហូតដល់10,000mAh និងបាសបំពងសម្លេង (Speaker) JBL GO2 មួយដ៏កាលីប1 ហើយអ្នកអាចទទួលបានទូរស័ព្ទ នៅថ្ងៃទី២៨ ដល់ទីថ្ងៃទី៣០ ខែតុលា។

សម្រាប់ Galaxy A9 វិញនិងបង្ហាញវត្តមាននៅលើទីផ្សារកម្ពុជាក្នុងខែវិច្ជិកាខាងមុខនេះ។

ខាងក្រោមនេះគឺជាលក្ខណៈសម្បត្តិខ្លះៗនៃស្មាតហ្វូនដ៏ទាក់ទាញ Galaxy A7 និងGalaxy A9 ដែលអ្នកគួរតែដឹង៖
១៖ Galaxy A7
*បំពាក់នូវ RAMទំហំ 4GB មេម៉ូរីទំហំ 64GB និងអាចបន្ថែមម៉េម៉ូរីកាត micro SD រហូតដល់ 256GB
*បំពាក់កាមេរ៉ាក្រោយ៣គ្រាប់៖ ទំហំ 24MP f/1.7 + 5MP f/2.2 + 8MP f/2.4 និងកាមេរ៉ាខាងមុខទំហំ24MP FF f/2.0
*ទូរស័ព្ទដៃ ស៊ីម2
*អាចប្រើប្រាស់ គណនីបាន 2 (Dual Accounts) លើកម្មវិធី Facebook, Line, Viber, Telegram WeChat និង WhatsApp ជាដើម។
*ល្បឿនដំណើរការដោយ Octa- Core 2.2 GHz ដែលធ្វើឲ្យទូរស័ព្ទដំណើរការបានលឿន ទោះបើកកម្មវិធីច្រើនក៏ដោយ។
*កម្លាំងថ្ម 3,300mAh
*ស្កេនផ្ទៃមុខ (Face Recognition) និងស្កេនក្រយ៉ៅម្រាមដៃ (Fingerprint)នៅពីចំហៀង
*បទពិសោធន៍សំលេង Dolby Atmos នៅពេលប្រើប្រាស់ជាមួយកាសត្រជៀក

២៖ Galaxy A9
*បំពាក់នូវ RAMទំហំ 6GB មេម៉ូរីទំហំ 128GB និងអាចបន្ថែមម៉េម៉ូរីកាត micro SD រហូតដល់ 512GB
*បំពាក់កាមេរ៉ាក្រោយ4គ្រាប់៖ទំហំ 24MP f/1.7 + 5MP f/2.2+10MP Tele/F2.4 + 8MP ultra wide f/2.4 និងកាមេរ៉ាខាងមុខទំហំ24MP FF f/2.0
*ទូរស័ព្ទដៃ ស៊ីម2
*អាចប្រើប្រាស់ គណនីបាន 2 (Dual Accounts) លើកម្មវិធី Facebook, Line, Viber, Telegram WeChat និង WhatsApp ជាដើម។
*ល្បឿនដំណើរការដោយ Octa- Core 2.2 GHz Quad+ 1.8 GHz Quad ដែលធ្វើឲ្យទូរស័ព្ទដំណើរការបានលឿន ទោះបើកកម្មវិធីច្រើនក៏ដោយ។
*កម្លាំងថ្ម 3,720mAh
*ស្កេនផ្ទៃមុខ (Face Recognition) និងស្កេនក្រយ៉ៅម្រាមដៃ (Fingerprint)
*បទពិសោធន៍សំលេង Dolby Atmos នៅពេលប្រើប្រាស់ជាមួយកាសត្រជៀក

សូមប្រញាប់ឡើង មកក្លាយជាម្ចាស់នៃស្មាតហ្វូនដ៏ទាក់ទាញនេះភ្លាមទៅ......កុំឲ្យឱកាសនេះកន្លងផុតទៅ!

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ចើញមកកាន់សាខា និងដេប៉ូចែកចាយរបស់ក្រុមហ៊ុនសាមសុងណាមួយ ដែលនៅជិតលោកអ្នកបំផុត ឬអាចទំនាក់ទំនងមកកាន់លេខ៖ 1800 20 3232 ៕