(ភ្នំពេញ)៖ ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) ដែលជាក្រុមហ៊ុនផលិតស្រាបៀរលំដាប់ថ្នាក់ពិភពលោក រួមមាន Heineken, Tiger, Tiger Crystal, ABC Extra Stout, Anchor, Gold Crown និងGold Crown Stout បានប្រគល់រង្វាន់ iPhoneX ថ្មីសន្លាងមួយគ្រឿងជូន លោក ឌុល វណ្ណា ដែលជាអ្នកឈ្នះ ពីកម្មវិធីពិសាដោយទទួលខុសត្រូវ ដែលមានឈ្មោះ «GET YOUR SHAPE BACK» កាលពីដើមខែតុលា ឆ្នាំ២០១៨នេះ ក្នុងការចាប់ឆ្នោតផ្សងសំណាង ដែលបានប្រព្រឹត្តធ្វើឡើងកាលពីថ្ងៃ៧ ខែកញ្ញា។
ក្រុមហ៊ុននឹងចែករង្វាន់ទូរស័ព្ទ iPhone ថ្មីមួយគ្រឿងទៀត នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខ ដូច្នេះសូមលើកទឹកចិត្ត ដល់អតិថិជនទាញយកកម្មវិធី GYSB app រួចហើយចូលរួមលេង ដើម្បីមានឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យនេះ ពីការចាប់ឆ្នោតផ្សងសំណាងខាងមុខនេះ។
ក្នុងកម្មវិធី GYSB app មានមុខងារពិសេស ដែលអ្នកប្រើស្មាតហ្វូន (ទាំងប្រព័ន្ធ IOS ឬ Android) អាចលេងហ្គេមចងចាំ ប្រសិនបើអ្នកទទួលបានពិន្ទុពេញ (6 ពិន្ទុ) អាចមានឱកាសឈ្នះរង្វាន់ iPhone X តាមរយៈការចាប់រង្វាន់។
ដើម្បីអប់រំអតិថិជន ឲ្យចេះទទួលទាន ក្នុងកម្រិតមធ្យម ក្រុមហ៊ុនបានបង្កើតកម្មវិធីពីរ គឺ១៖ តាមទំព័រហ្វេសប៊ុក Get Your Shape Back KH និង២៖ កម្មវិធីទូរស័ព្ទស្មាតហ្វូន ដែលមានឈ្មោះ «Get Your Sexy Back» ឬ «GYSB» ។ រហូតមកដល់បច្ចុប្បន្ននេះ ទំព័រហ្វេសប៊ុកនេះមានអ្នកគាំទ្រ 110,000 នាក់ និងមានអ្នកទាញយកកម្មវិធីនេះចំនួន 18,000នាក់ ។
គួររម្លឹកថា នេះគឺជាឆ្នាំទីប្រាំពីរហើយ ដែលក្រុមហ៊ុន CBL បានសហការជាដៃគូជាមួយក្រសួង ឬស្ថាប័នសំខាន់ៗដូចជាក្រសួងព័ត៌មាន សហភាពសហព័ន្ធយុវជនកម្ពុជា និងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីបណ្តុះឲ្យមានឥរិយាបថទទួលខុសត្រូវ ចំពោះការទទួលទានគ្រឿងស្រវឹង ៕