(ភ្នំពេញ)៖ មិនបានប៉ុន្មានថ្ងៃផង បន្ទាប់ពីអ្នកឈ្នះរង្វាន់ក្រវិលកំប៉ុងស្រាបៀរកម្ពុជា ទៅលេងចក្រភពអង់គ្លេសទាំង៤៦នាក់ បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ ស្រាប់តែគ្រូបង្វឹកម្នាក់ ហើយក៏ជានាយកផ្នែកបច្ចេកទេសនៃក្រុម Manchester City លោក អេនឌី ស្ម៊ីត (Andy Smith) បានផ្ញើពាក្យពេជន៍ទាំងអស់នេះ មកដល់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ថា «ខ្ញុំពិតជាមានសេចក្តីសោមន្សរីករាយណាស់ ដែលបានជួបជាមួយប្រជាជនកម្ពុជា នៅលើទីលានហ្វឹកហាត់បាល់ទាត់ក្រុម Manchester City ចក្រភពអង់គ្លេស ។
លោកបន្ដថា «នេះជាលើកដំបូងបង្អស់ហើយ ដែលពួកយើងបានបង្ហាត់បង្ហាញនូវរបៀបលេងបាល់របស់ក្រុមយើង ទៅដល់ប្រជាជនកម្ពុជា បើទោះជាបទពិសោធន៍នៃការហ្វឹកហាត់នេះ មានរយៈពេលខ្លីត្រឹមតែ១ព្រឹក ហើយអ្នកទាំង៤៦នាក់ នោះមិនមែនជាកីឡាករអាជីពក្តី តែវាជាពេលវេលាដ៏សប្បាយ ដោយសារតែអ្នកទាំង៤៦នាក់ បានបង្ហាញអំពីអត្តចរិតដ៏គួរឲ្យចូលចិត្ត គឺការចង់ចេះចង់ដឹង ហើយប្រឹងប្រែងធ្វើតាមការ បង្គាប់បង្រៀនរបស់គ្រូបង្វឹកទាំងអស់គ្នា ហើយម្យ៉ាងវិញទៀតនោះ គឺភាពរួសរាយរាក់ទាក់របស់ពួកគាត់តែម្តង។ ហើយខ្ញុំសង្ឃឹមថាពួកគេពេញចិត្ត និងសប្បាយរីករាយជាមួយបទពិសោធន៍ នៃការហ្វឹកហាត់នេះ ពីគ្រូបង្វឹករបស់ពួកយើង»។
លោក លាង ពៅ (ភីតធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានថ្លែងផងដែរថា «តំណាងឲ្យថ្នាក់ដឹកនាំក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះប្រជាជនកម្ពុជា ដែលតែងតែគាំទ្រពិសាស្រាបៀរកម្ពុជា ហើយតាមរយៈរូបភាព និង ពាក្យសំដី អ្នកដែលឈ្នះរង្វាន់ទៅចក្រភពអង់គ្លេសទាំង៤៦នាក់ បានប្រាប់ខ្ញុំមុនពេលចាកចេញពីកម្ពុជា និងបានបង្ហាញខ្ញុំថាពួកគេ ពិតជាសប្បាយរីករាយខ្លាំង នឹង រំភើបខ្លាំងជាមួយបទពិសោធន៍ដ៏អស្ចារ្យនេះ ពីស្រាបៀរកម្ពុជា »។
លោកបន្ថែមថា «ភាពសប្បាយរីករាយរបស់គេ ក៏ព្រោះតែ ក្តីសុបិន្តរបស់ពួកបានគេក្លាយជាការពិត។ សម្រាប់ ក្នុងនាមខ្ញុំជាថ្នាក់ដឹកនាំ ខ្ញុំពិតជាមានអារម្មណ៍ក្តុកក្តួលសប្បាយចិត្ត ដែលបានលឺសំដីពិតទាំងនេះ ចេញពីអតិថិជនស្រាបៀរកម្ពុជា ហើយសង្ឃឹមថានឹងមានប្រជាជនកម្ពុជាជាច្រើន នឹងទទួលបានរង្វាន់ដ៏អស្ចារ្យនេះ ពីស្រាបៀរកម្ពុជា ពីព្រោះនៅមានរង្វាន់ជាច្រើនទៀត នៅក្នុងក្រវិលកំប៉ុងនៅឡើយ ដែលមិនទាន់មានអ្នកឈ្នះ»។
លោក គង់ ពេជ្រ អតិថិជនម្នាក់ក្នុងចំនោមទាំង៤៦នាក់ ដែលទើបតែត្រឡប់មកពីចក្រភពអង់គ្លេស បានប្រាប់ថា «វាជាបទពិសោធន៍អស្ចារ្យបំផុត ក្នុងឆាកជីវិតរបស់ខ្ញុំ ដែលខ្ញុំបានជាន់លើទឹកដីមហាអំនាចមួយនេះ គឺចក្រភពអង់គ្លេស ដែលមានការរីកចំរើនខ្លាំងគ្រប់វិស័យ ហើយបានឃើញផ្ទាល់ផ្នែកនូវទេសភាពដ៏ស្រស់ស្អាត នៃទីក្រុងឡុងដ៍ (London) ជាច្រើនកន្លែង ទីក្រុងលីវើភូល (Liverpool) និងទីក្រុងមែនជេស្ទើរ (Manchester City) ។
លើសពីនេះទៅទៀត គឺបទពិសោធន៍នៃការទស្សនាផ្ទាល់ការប្រកួតបាល់ទាត់ លីគកំពូលរបស់អង់គ្លេស English Premiere League រដូវកាល ២០១៨ -២០១៩ រួមជាមួយការជួបប្រាស្រ័យទាក់ទងផ្ទាល់ និងហាត់លេងបាល់ជាមួយគ្រូបង្វឹកក្រុមបាល់ទាត់ មែនជេស្ទើរ (Manchester City) នាថ្ងៃបន្ទាប់តែម្តង។ ខ្ញុំពិតជាទទួលបាននូវភាពសប្បាយរីករាយខ្លាំងបំផុត មិនអាចបំភ្លេចបានជាមួយរង្វាន់ ពីស្រាបៀរកម្ពុជាមួយនេះ»។
សូមបញ្ជាក់ថា អ្នកទាំង៤៦នាក់នេះ បានចាកចេញពីកម្ពុជា ទៅចក្រភពអង់គ្លេស តាំងពី២សប្តាហ៍មុនមកម្លេះ នៅថ្ងៃទី២៧កញ្ញា ឆ្នាំ២០១៨ ។ហើយត្រឡប់មកដល់កម្ពជាវិញ កាលពីសប្តាហ៍មុន ក្រោមការរៀបចំ និងចំនាយសព្វបែបយ៉ាង ពីស្រាបៀរកម្ពុជា។
ខ្មែរ ប៊ែវើរីជីស (Khmer Beverages) ជាក្រុមហ៊ុនវិនិយោគដោយកូនខ្មែរ ១០០% ហើយក៏ជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្រុមហ៊ុន ជីប ម៉ុង ដោយផលិតស្រាបៀរកម្ពុជា ស្រាបៀរស្តោត Barrley Black ស្រាបៀរគូដូ (Kudo) ទឹកក្រូច អាយស៍ (IZE) ទឹកផ្លែឈើជូប (Joop) ភេសជ្ជៈប៉ូវកម្លាំងវើក (Wurkz) និងទឹកសុទ្ធកម្ពុជា (Cambodia Water) ៕