(ភ្នំពេញ)៖ កម្មវិធី HUAWEI CONNECT ដែលប្រព្រឹត្តិ​ទៅនាទីក្រុង Shanghai ក្រោមប្រធានបទ «ឥទ្ធិពលនៃមូលដ្ឋាន- the power of Platform» Huawei ENTERPRISE BUSINESS GROUP កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ បានចែករំលែក អំពីយុទ្ធសាស្រ្តនៃបច្ចេកវិទ្យាឌីជីថលរបស់ខ្លួន ដើម្បីជួយដល់រដ្ឋាភិបាល និងសហគ្រាស ពន្លឿន ការផ្លាស់ប្តូរឌីជីថល នឹងសម្រេចបានកម្រិតថ្មីមួយទៀត នៃការច្នៃប្រឌិត និងការរីកចម្រើននៃបច្ចេកវិទ្យា។

ក្រុមហ៊ុន Huawei ក៏បានប្រកាសផងដែរ នូវបច្ចេកវិទ្យា AI ជាមួយមូលដ្ឋានឌីជីថលរបស់ខ្លួន ដែលអាចសម្របខ្លួនទៅនឹង សេណារីយ៉ូជាច្រើននៃឧស្សាហកម្ម។ នៅក្នុងថ្ងៃនោះដែរ ក្រុមហ៊ុន Huawei ក៏បានប្រកាសកិច្ចសហប្រតិបត្តិការជាមួយដៃគូគឺ Tianjin Binhai New Area ដើម្បីបង្កើតទីក្រុងឆ្លាតវៃ ដោយពឹងផ្អែកលើការសម្របសម្រួលនៃបច្ចេកវិទ្យា AI ជាមួយមូលដ្ឋានឌីជីថលនេះ។

លើសពីនេះទៅទៀត ក្រុមហ៊ុន Huawei បានបើកដំណើរការនូវដំណោះស្រាយបរិវេណឆ្លាតវៃថ្មីមួយ (Smart Campus Solution) ដែលកំពុងត្រូវបានអនុវត្ត ដោយក្រុមហ៊ុន Vanke ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេមួយ នៅប្រទេសចិន ដើម្បីធ្វើការផ្លាស់ប្តូរប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន សម្រាប់ការរីកចម្រើន និងការប្រកួតប្រជែងនៃក្រុមហ៊ុន ។

លោក Eric Xu ប្រធានប្តូរវេននៃក្រុមហ៊ុន Huawei បានថ្លែងថា «យុទ្ធសាស្ត្រ AI របស់ក្រុមហ៊ុន Huawei គឺជាការវិនិយោគលើការស្រាវជ្រាវមូលដ្ឋាន និងការអភិវឌ្ឍទេពកោសល្យ កសាងដំណោះស្រាយគ្រប់ជ្រុងជ្រោយ គ្រប់សេណារីយ៉ូ ដើម្បីជំរុញប្រព័ន្ធអេកូសកល»

ប្រធាននៃ ENTERPRISE BUSINESS GROUP លោកស្រី Yan Lida បានថ្លែងថា «ដំណើរការនៃការផ្លាស់ប្តូរទៅជាឌីជីថល គឺជាដំណើរការដ៏ស្មុគស្មាញមួយ ដែលតំរូវឱ្យមានលក្ខណៈជាប្រព័ន្ធ និងការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យាផ្សេងៗដើម្បីច្របាច់ញ្ចូលគ្នា រវាងរូបនិយម (Physical) និងបច្ចេកវិទ្យាឌីជីថល។ ក្រុមហ៊ុន បានប្តេជ្ញាចិត្ត ផ្តល់ជូនអតិថិជនរបស់ខ្លួន នូវមូលដ្ឋានគ្រឹះនៃមុខជំនួញ ជាមួយបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មានវិទ្យា ICT ដែលអនុញ្ញាតឱ្យអតិថិជ អាចធ្វើសមាហរណកម្ម លើកម្មវិធីជាក់លាក់ណាមួយរបស់ឧស្សាហកម្ម ឬមុខជំនួញ»

វេទិកាឌីជីថលរបស់ក្រុមហ៊ុន Huawei ផ្តល់គុណនូវសម្បត្តិសំខាន់ៗបី គឺ មានលក្ខណៈគ្រប់ជ្រុងជ្រោយ, បើកចំហ និងគាំទ្រសហគ្រាស នៅទូទាំងឧស្សាហកម្មផ្សេងៗទៀត ។ វាជាការប្រើប្រាស់ សមត្ថភាពរបស់យើងនៅក្នុង បន្ទះឈីបដែលបង្កើតដោយខ្លួនឯងតាមក្បួនគណិតវិទ្យានិងការរចនាស្ថាបត្យកម្ម ដែលបង្កើតដំណោះស្រាយ ដែលគ្រប់ជ្រុងជ្រោយ ទាំងឧបករណ៍ ស្រទាប់ IaaS និងស្រទាប់ PaaS ក៏ដូចជាស្រទាប់ SaaS ដែលរួមគ្នាតែមួយជាមួយដៃគូប្រព័ន្ធអេកូនេះ។

តាមរយៈដំណោះស្រាយគ្រប់ជ្រុងជ្រោយនេះ អតិថិជនអាចផ្តោតការយកចិត្តទុកដាក់លើការច្នៃប្រឌិតអាជីវកម្ម ដោយមិនចាំបាច់ចំណាយធនធាន លើការបង្កើតមូលដ្ឋាន និងបច្ចេកវិទ្យាឌីជីថលផ្ទាល់ខ្លួនរបស់ពួកគេ ។នេះបើតាមប្រសាសន៍របស់លោក Lu Qi ប្រធានផ្នែកទីផ្សារ និងដំណោះស្រាយរបស់ក្រុមហ៊ុន Huawei ENTERPRISE BUSINESS GROUP ។

សូមជម្រាបថា កម្មវិធី Huawei Connect 2018 នឹងបន្តពីថ្ងៃទី១០ ដល់ថ្ងៃទី១២តុលានេះ ហើយកម្មវិធីសន្និសីទឆ្នាំនេះ ត្រូវបានបង្កើតឡើង ដើម្បីជួយដល់ដៃគូអាជីវកម្ម និងស្ថាប័នទាំងអស់ ឱ្យឈានទៅដល់កម្រិតមួយទៀត និងចូលរួមចំណែក ក្នុងការបំពេញតំរូវការរបស់ពិភពដ៏ឆ្លាតវៃនេះ ៕