(ភ្នំពេញ)៖ ប្រតិភូកីឡាម៉ូតូទឹកកម្ពុជា ចំនួន១៣នាក់ ដែលបានចូលរួមប្រកួតដណ្ដើមពានរង្វាន់ពិភពលោក «Blowsion World Final 2018» រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុង Lake Havasu, Arizona សហរដ្ឋអាមេរិកនោះ បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ។ នេះបើតាមសេចក្តីប្រកាសរបស់ ក្រសួងអប់រំ យុវជន និងកីឡា ដែលភ្នាក់ងារសារព័ត៌មាន Fresh News ទទួលបាននៅព្រឹកនេះ។
នៅក្នុងសេចក្តីប្រកាសនោះ បានបញ្ជាក់ទៀតថា នៅក្នុងការប្រកួតកីឡាម៉ូតូទឹកនោះ ជាលទ្ធផលកម្ពុជាទទួលបានមេដាយប្រាក់១ គ្រឿង។
គួរបញ្ជាក់ដែរថា កីឡាករ សាលី អ៊ូមើត ដែលជាម្ចាស់មេដាយមាសកីឡាអាស៊ី Asian Games ឆ្នាំ២០១៨ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ បានទទួលមេដាយប្រាក់១ គ្រឿងទៀតជូនកម្ពុជា លើវិញ្ញាសា Ski Modified ដែលមានកីឡាករមកពី ៦៣ប្រទេស លើពិភពលោកចូលរួម ក្នុងការប្រកួតកីឡាម៉ូតូទឹក ជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០១៨ នៅសហរដ្ឋអាមេរិក៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា៖