(ភ្នំពេញ)៖ យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ និងជាមន្រ្តីរាជការអង្គភាពប្រឆាំងអំពើពុករលួយ សូមសម្តែងការគាំទ្រពេញទំហឹងចំពោះជំហររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការការពារអធិបតេយ្យជាតិ ដោយមិនចុះញមជាមួយបរទេស ព្រោះតែជំនួយ ឬការគំរាមសម្លុតណាមួយនោះ។
ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានប្រកាសច្រានចោលចំពោះគោលជំហររបស់បុគ្គលមួយចំនួន ដែលមាននិន្នាការផ្ទុយ ដែលព្រមឱនក្បាលរណបបរទេស ដើម្បីជំនួយជាលេសលូកដៃកកូរកកាយ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ដែលជារដ្ឋអធិបតេយ្យផងដែរ៕
សម្រាប់ព័ត៌មានលម្អិតសូមអានខ្លឹមសារទាំងស្រុងនៃសេចក្តីថ្លែងការណ៍៖