(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិពិសេសៗ ប្រចាំថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។
* ព័ត៌មានជាតិ (Cambodia News)
១៖ រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីថ្លែងការណ៍ឆ្លើយតបទៅនឹងសហភាពអឺរ៉ុប លើករណីប្រព័ន្ធអនុគ្រោះពន្ធទំនិញ និងចាត់ទុកជាការសម្រេចដ៏អយុត្តិធម៌បំផុត (ចុចអាន)
២៖ លោក ស៊ឹម កា ត្រូវបានព្រឹទ្ធសភា បោះឆ្នោតគាំទ្រឱ្យធ្វើជាអនុប្រធានទី១ ជំនួស លោក នៃ ប៉េណា ដែលទទួលមរណភាព (ចុចអាន)
៣៖ អបអរសាទរ! វីរកីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ ឈ្នះមេដាយមាសកម្រិតពិភពលោក នៅបារាំង (ចុចអាន)
៤៖ សម្ដេចតេជោ ហ៊ុន សែន អបអរសាទរកីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ ដែលឈ្នះមេដាយមាសកម្រិតពិភពលោក នៅប្រទេសបារាំង (ចុចអាន)
៥៖ អ្នកនាំពាក្យក្រសួងការងារ៖ កម្ពុជាមិនស្លាប់ឡើយ បើគ្មានការអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប ហើយក្រុមប្រឆាំងមិនគួរឱនក្បាលអង្វរបរទេស សំពងជាតិនិងប្រជាជនខ្លួនឯងនោះទេ (ចុចអាន)
៦៖ ប្រជាពលរដ្ឋខ្មែររស់នៅតំបន់មួយចំនួន ក្នុងប្រទេសបារាំង សម្តែងភាពរីករាយចាំទទួលស្វាគមន៍ សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំអាស៊ី-អឺរ៉ុប លើកទី១២ នៅប្រ៊ុយសែល (ចុចអាន)
៧៖ នាយករដ្ឋមន្ត្រីជប៉ុន នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន (ចុចអាន)
៨៖ ស្នងការរាជធានីភ្នំពេញ ដាក់ផែនការ៣ចំណុចសំខាន់ៗ ដល់កងកម្លាំងនគរបាលដើម្បីបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើស និងការផ្ដល់សេវាដល់ពលរដ្ឋ (ចុចអាន)
៩៖ ១៥ថ្ងៃនៃថ្ងៃកាន់បិណ្ឌ និងបុណភ្ជុំបិណ្ឌ គ្រោះអគ្គិភ័យទូទាំងប្រទេស កើតឡើង១៨លើក សម្លាប់មនុស្សម្នាក់ និងរបួស៦នាក់ (ចុចអាន)
១០៖ ៥ថ្ងៃអំឡុងបុណ្យភ្ជុំបិណ្ឌ មានពលរដ្ឋជិត២ម៉ឺននាក់ជិះរថយន្តក្រុងសាធារណៈ ទៅមកស្រុកកំណើត ដោយមិនគិតថ្លៃ (ចុចអាន)
១១៖ ស្លាប់២៨នាក់ និង៨៥នាក់ផ្សេងទៀតរងរបួស ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស រយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ! (ចុចអាន)
១២៖ កំប្លោក និងត្រកៀត បន្តវាយប្រហារមកលើឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុ ទៀតហើយ (ចុចអាន)
១៣៖ ក្រសួងទេសចរណ៍៖ ៣ថ្ងៃភ្ជុំបិណ្ឌភ្ញៀវទេសចរជាង១.២លាននាក់ បានចេញទៅកម្សាន្តតាមតំបន់ទេសចរណ៍នានា ទូទាំងប្រទេស (ចុចអាន)
* ព័ត៌មានអន្តរជាតិ (World News)
១៖ ទីបំផុតឥណ្ឌូណេស៊ីបញ្ចប់ប្រតិបត្តិការស្វែងរកជាផ្លូវការ ទោះបីមនុស្ស៥,០០០នាក់ទៀតនៅតែកំពុងបាត់ខ្លួនក្នុងគ្រោះរញ្ជួយដី និងស៊ូណាមិ (ចុចអាន)
២៖ ជំនួបកំពូលលើកទីពីរ ត្រាំ-គីម នឹងកើតឡើងក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅសហរដ្ឋអាមេរិក! (ចុចអាន)
៣៖ អគ្គលេខាធិការ UN សម្តែងការកើតសរសើរក្រៃលែងចំពោះលោកស្រី Nikki Haley ដែលបានបំពេញការងារយ៉ាងល្អឥតខ្ចោះ! (ចុចអាន)
៤៖ សហរដ្ឋអាមេរិកកំពុងរៀបចំសេចក្តីព្រាងច្បាប់ ដើម្បីទប់ទល់ឥទ្ធិពលនៃវិស័យថាមពលរុស្ស៊ី ទៅលើសហភាពអឺរ៉ុប (ចុចអាន)
៥៖ បែកធ្លាយព័ត៌មានថា អ្នកសារព័ត៌មានម្នាក់ត្រូវបានបាញ់សម្លាប់ក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតប្រចាំតួកគី, លោក ត្រាំ សន្យាបំបែកអាថ៌កំបាំងនេះ! (ចុចអាន)
៦៖ ប្រទេសស៊ីរីនឹងមិនទទួលបានជំនួយពីអាមេរិកសូម្បីមួយសេន ប្រសិនបើកងកម្លាំងអ៊ីរ៉ង់មិនព្រមដកចេញ, នេះជាការព្រមានពីលោក Mike Pompeo (ចុចអាន)
៧៖ ៣១ប្រទេសនឹងចូលរួមសមយុទ្ធយោធាធំបំផុតនៅន័រវែស ដែលរៀបចំឡើងដោយ NATO ជាមួយយោធា៥០,០០០នាក់! (ចុចអាន)
៨៖ ដូណាល់ ត្រាំ៖ បើគ្មានការយល់ព្រមពីអាមេរិកទេ កូរ៉េខាងត្បូងមិនអាចដកទណ្ឌកម្មសេដ្ឋកិច្ច ពីកូរ៉េខាងជើង ដោយចិត្តឯងនោះឡើយ! (ចុចអាន)
៩៖ តារាចម្រៀង Taylor Swift ឈ្នះពានម្តងបួននៅក្នុងកម្មវិធី American Music Awards ឆ្នាំ២០១៨ រួមទាំងពានធំបំផុតប្រចាំឆ្នាំ! (ចុចអាន)