រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចេញសេចក្តីសម្រេចបង្កើត ក្រុមអ្នកនាំពាក្យក្រសួងយុត្តិធម៌ ចំនួន៣រូប
11-10-2018 18:02
(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា នៅថ្ងៃទី១១ ខែតុលានេះ បានចេញសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមអ្នកនាំពាក្យក្រសួងយុត្តិធម៌ ចំនួន៣រូប ដែលមានសមាសភាពដូចជា៖
១៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌
២៖ លោក ជិន ម៉ាលីន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌
៣៖ លោក សន សោភ័ណ នាយកខុទ្ធកាល័យក្រសួងយុត្តិធម៌៕