(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង ថ្មីៗនេះបានប្រកាសលក់នូវផលិតផលថ្មីរបស់ខ្លួន ដែលប្រជាពលរដ្ឋស្ទើរតែគ្រប់រូប ត្រូវការប្រើប្រាស់ជាចាំបាច់ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

ក្រុមហ៊ុនដែលជោគជ័យស្ទើរតែគ្រប់វិស័យមួយនេះ ថ្មីៗបានចេញលក់ម្សៅសាប៊ូបោកសម្លៀកបំពាក់ថ្មីមួយប្រភេទ ដែលមានឈ្មោះថា «Ora» ជាមួយគុណភាព និងតម្លៃដែលនឹកស្មានមិន ដើម្បីបំពេញតំរូវការរបស់ប្រជាពលរដ្ឋ ។

និយាយពីគុណភាព របស់ម្សៅសាប៊ូបោកសម្លៀកបំពាក់ «Ora» វិញ ត្រូវបានទទួលស្គាល់ពីអ្នកប្រើប្រាស់ជាច្រើន និងបានឲ្យដឹងថា សាប៊ូនេះអាចផ្តល់អត្ថប្រយោជន៍ រហូតទៅដល់៤យ៉ាង សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។

អត្ថប្រយោជន៍ទី១៖ គឺសាប៊ូ «Ora» មិនមានសារធាតុធ្វើឲ្យកាត់ដៃ ក្នុងពេលបោកគក់ និងក្រោយពេល បោកគក់ ដែលជួយឲ្យអ្នកប្រើប្រាស់ងាយស្រួល ក្នុងការបោកសម្លៀកបំពាក់ដោយដៃម្តងៗ។ ចំណែកចំណុចសំខាន់ទី២ «Ora» ជាសាប៊ូដែលមានពពុះច្រើន ដែលធ្វើឲ្យអ្នកប្រើប្រាស់អាចសន្សំសំចៃសាប៊ូ និងកាត់បន្ថយការចំណាយបានគួរសមផងដែរ។

សម្រាប់អត្ថប្រយោជន៍ទី៣ សាប៊ូ «Ora» មានក្លិនក្រអូប និងជាប់បានយូរបន្ទាប់ពីបោកកក់។ អត្ថប្រយោជន៍ដ៏សំខាន់ចុងក្រោយទី៤ គឺសាប៊ូ «Ora» មានអនុភាពដែលអាចលាងជម្រះ ទៅលើស្នាមប្រឡាក់បានឆាប់រហ័ស និងស្អាតល្អ ដែលធ្វើឲ្យអ្នកប្រើប្រាស់អាចសន្សំសំចៃកម្លាំង និងពេលវាលាបានច្រើន។

ក្រៅពីផលិតផលសាប៊ូ «Ora» បច្ចុប្បន្ននេះក្រុមហ៊ុន Chip Mong ក៏ជាក្រុមហ៊ុននាំមុខគេ ក្នុងវិស័យអចលនទ្រព្យ ក៏ដូចជាផ្គត់ផ្គង់សម្ភារសំណង់ដ៏ធំក្នុងប្រទេសកម្ពុជា រួមមានស៊ីម៉ង់ត៍អូដ្ឋ បេតុងលាយស្រេច ទុយោ ក្បឿង និងដែកថែបម៉ាកអ៊ីតាលីម៉ាក V មិនតែប៉ុណ្ណោះ ក្រុមហ៊ុន ក៏មានផ្គត់ផ្គង់គ្រឿងបរិភោគ ដូចជា ប្រេងឆា អាហារសម្រន់ និងនំជាដើម ហើយថ្មីៗនេះក៏មានគម្រោងបង្កើតធនាគារ ដែលនឹងប្រកាសដាក់ដំណើរការឆាប់ៗនេះផងដែរ ៕