(ភ្នំពេញ)៖ លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល ព្រមទាំងមន្ត្រីរាជការទាំងអស់ នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានចេញញត្តិគាំទ្រយ៉ាងពេញទំហឹងចំពោះជំហរដ៏ម៉ឺងម៉ាត់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងការការពារអធិបតេយ្យជាតិ ឯករាជ្យជាតិ និងសន្តិភាព ដោយមិនចុះញម ជាមួយបរទេស ព្រោះតែជំនួយនោះឡើយ។
វេទិកាសម្ព័ន្ធសង្គមស៊ីវិល នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ ក៏បានប្រកាសថ្កោលទោស ប្រឆាំងដាច់ខាត ចំពោះបុគ្គល ឬក្រុមទាំងឡាយណា ដែលមានគោលជំហរ ឬនិន្នាការផ្ទុយ ហើយព្រមឱនក្បាលរណបជាមួយបរទេស ដើម្បីជំនួយជាលេសលូកដៃកកូរកកាយ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ដែលជារដ្ឋអធិបតេយ្យផងដែរ៕