(ភ្នំពេញ)៖ ប្រជាជនចិនតែងនិយាយថា ខែតុលា គឺជាខែដែលគួរឲ្យរំភើប សប្តាហ៍មាសប្រាក់ ទិវានៅលីវ «11.11» ទិវាទិញទំនិញ «12.12» និងឆ្នាំថ្មី «1.1» មកដល់ជាបន្តបន្ទាប់។ ប្រជាជនខ្មែរតែងនិយាយថា ខែតុលា គឺជាខែ ដ៏សប្បាយរីករាយមួយ ដោយសារពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ បុណ្យឯករាជ្យ បុណ្យអ៊ុទូក និងទិវាសិទ្ធិមនុស្ស -ល- គឺសុទ្ធតែជាបុណ្យ ដែលត្រូវបានប្រារព្ធឡើងរួមគ្នា។
សហគ្រាសចិន ដែលធ្វើការអភិវឌ្ឍនៅប្រទេសកម្ពុជា Yuetai Group ក្នុងឱកាសខែតុលា ដែលជាខែមាសប្រាក់នេះ សូមផ្តល់តម្លៃពិសេសដល់ប្រជាជនខ្មែរ និងបងប្អូនជនរួមជាតិក្នុង និងក្រៅប្រទេសទាំងអស់ ដោយបាន ជំរុញចេញនូវសកម្មភាព ដែលមានប្រធានបទ «ឱកាសទិញផ្ទះក្នុងខែតុលា ការបញ្ចុះតម្លៃយ៉ាងពិសេសពី Yuetai»។ គម្រោង Eastone, Eastview, Yuetai The Garden, Yuetai Phnom Penh Harbour, ដាក់លក់ក្នុងតម្លៃពិសេស ចំណែកគម្រោង Yuetai - កំពង់ផែភ្នំពេញ អាចកក់មុនក្នុងតម្លៃពិសេសមួយ។
គម្រោង Eastone មានទីតាំងស្ថិតនៅក្នុងខណ្ឌដូនពេញ នៃកណ្ដាលរាជធានីភ្នំពេញ នៅជិតព្រះបរមរាជវាំង ខុនដូដែលមានផ្ទៃក្រឡាខាងក្នុងទំហំ 100m2 គឺលក់ត្រឹម ២០ម៉ឺនប៉ុណ្ណោះ។ ហើយអត្រាជួលចេញ គឺចាប់ពី ៩៨%ឡើង អមជាមួយនឹងទេសភាពទីក្រុង និងទេសភាពមាត់ទន្លេ។ វាមានតម្លៃសម្រាប់ការរស់នៅ និងការវិនិយោគ។
គម្រោង Eastview មានទីតាំងស្ថិត នៅតាមបណ្តោយមហាវិថីព្រះនរោត្តម ស្ថិតនៅតំបន់ស្ថានទូត ជាប់នឹងទន្លេបាសាក់ ដែលជាទន្លេមួយ ក្នុងចំណោមទន្លេបី នៅរាជធានីភ្នំពេញ គឺជាទីតាំងដែលសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវឆ្លងកាត់នៅពេលវិលត្រលប់ ទៅគេហដ្ឋានវិញ។ ទម្រង់១+៤ អាគារការិយាល័យលំដាប់ខ្ពស់១ អាគារខុនដូលំដាប់ខ្ពស់៤ ធ្វើឲ្យគម្រោង Eastview ក្លាយជាអចលនទ្រព្យ ដែលមានតែមួយគ្មានពីរ នៅក្នុងតំបន់ស្ថានទូត។
គម្រោង Yuetai The Garden មានទីតាំងនៅតាមបណ្ដោយផ្លូវវែងស្រែង ដែលជាបណ្ដុំអាជីវកម្មអាកាសយានដ្ឋាន។ នៅជិតអាកាសយានដ្ឋាននេះ គឺជាសហគមន៍បែបសួនច្បាប់ខ្នាតធំ មានផ្សារលក់ទំនិញ គ្លីនិកព្យាបាល ក្នុងសហគមន៍ សាលាអន្តរជាតិ សួនសត្វកម្រ -ល- ធ្វើឲ្យមានសក្ដានុពលកំណើនតម្លៃខ្ពស់ ហើយមិនយូរទៀត នឹងមានការសាងសង់ផ្លូវ ចរាចរណ៍សាធារណៈ ទៅដល់មាត់ទ្វារតូចៗ ដែលធ្វើឲ្យជីវិតកាន់តែងាយស្រួល។
គម្រោង Yuetai–Phnom Penh Harbour មានទីតាំងដ៏ល្អឥតខ្ចោះ នៅទីក្រុងភ្នំពេញ, នៅជិតព្រះបរមរាជវាំង វត្តភ្នំដែលជាបេះដូង នៃរាជធានីភ្នំពេញ និងបឹងទន្លេសាប ដែលជាគម្រោងអភិវឌ្ឍពាណិជ្ជកម្មធំបំផុត នៅក្នុង រាជធានីភ្នំពេញ រហូតមកដល់បច្ចុប្បន្ន ជាមួយនឹងសណ្ឋាគារលំដាប់ផ្កាយ៥ ខុនដូប្រភេទសណ្ឋាគារ អាគារការិយាល័យលំដាប់ខ្ពស់ ខុនដូពាណិជ្ជកម្មលំដាប់ខ្ពស់ ផ្សារទំនើបធំទូលាយ វិថីពាណិជ្ជកម្មបែបចិន និងខ្មែរ ព្រមតាំងអគារដ៏ខ្ពស់ ដែលផ្ដល់ភាពងាយស្រួលក្នុងការរស់នៅ និងអត្រាប្រមូលផលពីការវិនិយោគខ្ពស់។
ក្រុមហ៊ុន Yuetai Group បានចាក់ឫសគល់យ៉ាងជ្រៅ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយបានប្តេជ្ញាចិត្តធ្វើការអភិវឌ្ឍ ចាប់ពីក្វាងចូវទៅហុងកុង អាស៊ីអាគ្នេយ៍ទៅពិភពលោក និងចំណុចចុងក្រោយ គឺជ្រើសរើសយក ប្រទេសកម្ពុជា និងបានចាក់ឫសគល់ នៅកម្ពុជាអស់រយៈពេលប្រាំពីរឆ្នាំមកហើយ។ ប្រទេសកម្ពុជា មានធនធាន និងកម្លាំងសង្គមយ៉ាងសម្បូរបែប។
តាមរយៈការស្វែងរុករកនៅប្រទេសកម្ពុជា យើងនឹងរៀបចំទីផ្សារ អាស៊ីអាគ្នេយ៍ ដទៃទៀតដូចជា វៀតណាម ថៃ និងមីយ៉ាន់ម៉ា ហើយបន្ទាប់មករៀបចំ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍសកល។ ក្រុមហ៊ុន មានសមត្ថភាពខ្លាំងក្លា និងធានា ចំពោះការចូលទីផ្សារ។ សូមប្រញាប់ទំនាក់ទំនងមក ដើម្បីសួរព័ត៌មានបន្ថែម៕