(ភ្នំពេញ)៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៨-៩-១០ ខែតុលា ឆ្នាំ២០១៨ កុមារមានជំងឺចំនួន៣,៧៦៣នាក់ ត្រូវបានពិនិត្យព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ។ កុមារមានជំងឺធ្ងន់ៗ ចំនួន១,២៧៥នាក់ ត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យគន្ធ។ នេះបើតាមរបាយការណ៍របស់មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងសៀមរាប ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ។
ក្នុងរបាយការណ៍របស់មន្ទីរពេទ្យគន្ធបុប្ផា បានបញ្ជាក់ទៀតថា កុមារមានរបួសធ្ងន់ធ្ងរ ដោយគ្រោះថ្នាក់ចរាចរណ៍ មានចំនួន៦៩នាក់ ត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅផ្នែកសង្គ្រោះបន្ទាន់។ មានការវះកាត់សង្គ្រោះបន្ទាន់ ចំនួន៨៦នាក់។
របាយការណ៍ដដែល បានបន្ថែមថា នៅក្នុងផ្នែកសម្ពព នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ក្នុងខេត្តសៀមរាបអង្គរ ស្ដ្រីមានផ្ទៃពោះចំនួន២៧០នាក់ ត្រូវបានពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ នៃមន្ទីរសម្ភព និងមានការសម្រាលកូន បានចំនួន២៦៦នាក់។
ស្នាដៃល្អឯក ដែលបានជួយសង្គ្រោះជីវិតរាប់សិបនាក់ និងជួយឲ្យកុមាររាប់សិននាក់ បានរួចផុតពីពិការភាព អាចសម្រេចបានដោយសារ ការតាំងចិត្ដខិតខំបំពេញការងារបានយ៉ាងល្អ ទាំងថ្ងៃយប់របស់បុគ្គលិក កម្ពុជាទាំង២,៥០០នាក់។ រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា៕
ខាងក្រោមនេះ ជារបាយការណ៍របស់មន្ទីរពេទ្យគន្ធបុប្ផា៖