(ភ្នំពេញ)៖ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ព្រមទាំងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ នៃក្រសួងក្រសួងឧស្សាហកម្ម និងសិប្បកម្ម នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ បានចេញញត្តិគាំទ្រពេញទំហឹង ចំពោះជំហរម៉ឺងម៉ាត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការការពារអធិបតេយ្យជាតិ ឯករាជ្យជាតិ និងសន្តិភាព ដោយមិនចុះញមជាមួយបរទេស ព្រោះតែជំនួយ ឬការគំរាមសម្លុតណាមួយនោះ។
លិខិតរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក៏បានប្រកាសច្រានចោល ចំពោះគោលជំហររបស់បុគ្គលមួយចំនួន ដែលមាននិន្នាការផ្ទុយ ដែលព្រមឱនក្បាលរណបជាមួយបរទេស ដើម្បីជំនួយជាលេសលូកដៃកកូរកកាយ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ដែលជារដ្ឋអធិបតេយ្យផងដែរ៕