Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រឹទ្ធសភាទទួលស្គាល់អ្នកស្រី កង សៅរ៍ធន ជាសមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគទី០៥ ជំនួសលោក នៃ ប៉េណា ដែលទទួលមរណភាព

11-10-2018 10:11

(ភ្នំពេញ)៖ ព្រឹទ្ធសាភា បានសម្រេចទទួលស្គាល់ លោកស្រី កង សៅរ៍ធន ជាសមាជិកព្រឹទ្ធសភា មណ្ឌភូមិភាគ០៥ រួមមាន៖ ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ជំនួសលោក នៃ ប៉េណា ដែលទទួលមរណភាព។ នេះបើយោងតាមសេចក្តីសម្រេចរបស់ព្រឹទ្ធសភា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។

ការសម្រេចទទួលស្គាល់នេះ ធ្វើឡើងនៅក្នុងសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះក្រោមអធិបតីភាពរបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានសមាជិកព្រឹទ្ធសភាមានវត្តមានចំនួន៥៨រូប។ ក្នុងនោះមានមានរបៀបវារៈចំនួន២ ដែលអនុម័តគឺ៖ ១៖ ប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី នីតិកាលទី៤, ២៖ បោះឆ្នោតជ្រើសរើសអនុប្រធានទី១ព្រឹទ្ធសភា នីតិកាលទី៤៕

ខាងក្រោមនេះជាសេចក្តីសម្រេចរបស់ព្រឹទ្ធសភា៖