(ភ្នំពេញ)៖ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហាន នៃបញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ២ បានប្រកាសគាំទ្រពេញទំហឹងចំពោះជំហរម៉ឺងម៉ាត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការការពារអធិបតេយ្យជាតិ ឯករាជ្យជាតិ និងសន្តិភាព ដោយមិនចុះញមជាមួយបរទេសព្រោះតែជំនួយ ឬការគំរាមសម្លុតណាមួយនោះ។
មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហាន នៃបញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ២ ក៏បានប្រកាសប្រឆាំងដាច់ខាតនូវការជ្រែតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេសកម្ពុជា ពីសំណាក់ប្រទេសមួយចំនួនដែលការជ្រែតជ្រែកនេះ គឺផ្ទុយទាំងស្រុងទៅនឹងគោលការណ៍គ្រឹះនៃធម្មនុញ្ញអង្គការសហប្រជាជាតិ។
កងពលធំអន្តរាគមន៍លេខ២ ប្តេជ្ញាលះបង់គ្រប់បែបយ៉ាង ដើម្បីការពារដាច់ខាតនូវឯករាជភាព សន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដី និងផលប្រយោជន៍នៃព្រះរាជាណាចក្រកម្ពុជា៕