(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ ព្រឹទ្ធសភា បើកកិច្ចប្រជុំវិសាមញ្ញរបស់ខ្លួន ដើម្បីពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន២។ កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា។
របៀបវារៈដែលត្រូវកំណត់ក្នុងបើកកិច្ចប្រជុំវិសាមញ្ញនេះ មានដូចខាងក្រោម៖
១៖ ប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី នីតិកាលទី៤
២៖ បោះឆ្នោតជ្រើសរើសអនុប្រធានទី១ព្រឹទ្ធសភា នីតិកាលទី៤
ការប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី នីតិកាលទី៤ និងការបោះឆ្នោតជ្រើសរើសអនុប្រធានទី១ ព្រឹទ្ធសភា នីតិកាលទី៤នេះ ធ្វើឡើងដើម្បីបំពេញតំណែងក្នុងព្រឹទ្ធសភាបន្ទាប់ពី លោក នៃ ប៉េណា អនុប្រធានទី១ នៃព្រឹទ្ធសភា ទទួលមរណភាព ដោយរោគាពាធ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងជន្មាយុ៧៤ឆ្នាំ៕