(បារាំង-ហូឡង់)៖ ប្រជាពលរដ្ឋខ្មែររស់នៅ តំបន់ភូមិភាគឥសានប្រទេសបារាំង និងយុវជននៅប្រទេសហូឡង់ មានក្តីសោមនស្សរីករាយចំពោះវត្តមានសម្តេចតេជោ ហ៊ុន សែន នៅលើទឹកដីប្រទេសប៊ែលហ្សិច ទីក្រុងប៊្រុចសែល ហើយពួកគាត់ បានត្រៀមខ្លួនរួចស្រេច នឹងអញ្ជើញទៅទទួលស្វាគមន៍សម្តេចតេជោ ហ៊ុន សែន ផ្ទាល់ដែលនឹងមកទីក្រុងប៊្រុចសែល ដើម្បីចូលរួមសម័យប្រជុំអាស៊ី-អឺរ៉ុប (ASEM) លើកទី១២។
នៅក្នុងវិដេអូជាង២នាទី ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅបារាំង និងហូឡង់ សុទ្ធសឹងតែបង្ហាញ អារម្មណ៍សប្បាយចិត្ដ និងបានអះអាងថា ពួកគាត់ទៅទទួលសម្ដេចតេជោ គ្មានអ្នកណាបង្ខំនោះទេ គឺទៅដោយខ្លួនឯង ពីព្រោះពួកគាត់ចូលចិត្តសម្ដេចតេជោ នឹងគាំទ្រសម្ដេចជារៀងរហូត៕