Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេបញ្ជាការរងកងទ័ពជើងគោក ឧត្តមសេនីយ៍ផ្កាយ៣ ចាន់ នន់វិទ្យា ប្រកាសគាំទ្រជំហររបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការការពារអធិបតេយ្យជាតិ​ និងសន្តិភាព

10-10-2018 19:46

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ចាន់ នន់វិទ្យា មេបញ្ជាការរងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ រួមនឹងនាយ ទាហាន នាយទាហានរង នឹងពលទាហាន ក្នុងបញ្ជាការដ្ឋានកងទ័ពជើងគោក និងបញ្ជាការដ្ឋាន កាំភ្លើងធំកងទ័ពជើងគោក នៃ ខ ភ ម នាថ្ងៃទី១០ ខែតុលានេះ បានប្រកាសគាំទ្រពេញទំហឹង ចំពោះជំហរម៉ឺងម៉ាត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការការពារអធិបតេយ្យជាតិ ឯករាជ្យជាតិ និងសន្តិភាព ដោយមិនចុះញមជាមួយបរទេសព្រោះតែជំនួយ ឬការគំរាមសម្លុតណាមួយនោះ។

តាមរយៈអង្គភាពព័ត៌មាន Fresh News ឧត្តមសេនីយ៍ឯក ចាន់ នន់វិទ្យា ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាន ក្នុងបញ្ជាការដ្ឋានកងទ័ពជើងគោក និងបញ្ជាការដ្ឋាន កាំភ្លើងធំកងទ័ពជើងគោក នៃខ ភ ម ក៏បានប្រកាសច្រានចោលចំពោះគោលជំហររបស់បុគ្គលមួយចំនួន ដែលមាននិន្នាការផ្ទុយ ដែលព្រមឱនក្បាលរណបជាមួយបរទេស ដើម្បីជំនួយជាលេសលូកដៃកកូរកកាយ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ដែលជារដ្ឋអធិបតេយ្យផងដែរ៕