Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ ជា តារា និងថ្នាក់ដឹកនាំ យោធាចារ្យ សិស្ស និស្សិតនាយទាហាននៃសាកលវិទ្យាល័យ ការពារជាតិ ប្រកាសគាំទ្រជំហរម៉ឺងមាត់របស់សម្តេចតេជោ ក្នុងកិច្ចការរពារអធិបតេយ្យជាតិ និងសន្តិភាព, ត្រៀមពលិកម្មគ្រប់បែបយ៉ាងអនុវត្តតាមបញ្ជា

10-10-2018 19:24

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍បណ្ឌិត ជា តារា ក្នុងនាមសាកលវិទ្យាធិការ សាកលវិទ្យាធិការរង មហាវិទ្យាល័យ ស្ថាប័នចំណុះសាកលវិទ្យាល័យការពារជាតិ យោធាចារ្យ ព្រមទាំងនិស្សិតនាយទាហានទាំងអស់ ដែលជានិច្ចកាល ប្តូរផ្តាច់ការពាររាជរដ្ឋាភិបាល និងសង្គមជាតិទាំងមូល សូមប្រកាសគាំទ្រពេញទំហឹង ចំពោះជំហរម៉ឺងម៉ាត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការការពារអធិបតេយ្យជាតិ ឯករាជ្យជាតិ និងសន្តិភាព ដោយមិនចុះញមជាមួយបរទេសព្រោះតែជំនួយ ឬការគំរាមសម្លុតណាមួយនោះឡើយ។

តាមលិខិតគាំទ្ររបស់នាយឧត្តមសេនីយ៍បណ្ឌិត ជា តារា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែតុលានេះ ក៏បានប្រកាសច្រានចោល ចំពោះគោលជំហររបស់បុគ្គលមួយចំនួន ដែលមាននិន្នាការផ្ទុយ ដែលព្រមឱនក្បាលរណបជាមួយបរទេស ដើម្បីជំនួយជាលេសលូកដៃកកូរកកាយ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ដែលជារដ្ឋអធិបតេយ្យផងដែរ។

នាយឧត្តមសេនីយ៍ ជា តារា និងថ្នាក់ដឹកនាំចំណុះសាកលវិទ្យាល័យការពារជាតិ យោធាចារ្យ និស្សិតនាយទាហាន សូមទទួលយកនូវគ្រប់ឧបសគ្គ និងរាល់ការលំបាក តែដាច់ខាតមិនឲ្យបាត់បង់ឯករាជ្យ បូរណភាព អធិបតេយ្យជាតិ និងសន្ដិភាព ដោយសារតែជំនួយនោះឡើយ និងត្រៀមខ្លួនធ្វើពលីកម្មគ្រប់បែបយ៉ាង អនុវត្តដាច់ខាតនូវបទបញ្ជា របស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលគ្រប់កាលៈទេសៈ៕