Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧត្ដមនាវីឯក ស្រ៊ុន សារឿន ប្រកាសគាំទ្រជំហររបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការការពារអធិបតេយ្យជាតិ​ និងសន្តិភាព

10-10-2018 17:23

(ភ្នំពេញ)៖ ឧត្ដមនាវីឯក ស្រ៊ុន សារឿន មេបញ្ជាការរង កងទ័ពជើងទឹក និងជាមេបញ្ជាការ បញ្ជាការដ្ឋានការពារកោះ ឆ្នេរ រួមទាំងនាយនាវី នាយនាវី និងពលនាវី ទាំងអស់ បានប្រកាសគាំទ្រពេញទំហឹង ចំពោះជំហរម៉ឺងម៉ាត់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការការពារអធិបតេយ្យជាតិ ឯករាជ្យជាតិ និងសន្តិភាព ដោយមិនចុះញមជាមួយបរទេសព្រោះតែជំនួយ ឬការគំរាមសម្លុតណាមួយនោះ។

តាមរយៈអង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨នេះ ឧត្ដមនាវីឯក ស្រ៊ុន សារឿន ក៏បានប្រកាសច្រានចោលចំពោះគោលជំហររបស់បុគ្គលមួយចំនួន ដែលមាននិន្នាការផ្ទុយ ដែលព្រមឱនក្បាលរណបជាមួយបរទេស ដើម្បីជំនួយជាលេសលូកដៃកកូរកកាយ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ដែលជារដ្ឋអធិបតេយ្យផងដែរ៕