(ភ្នំពេញ)៖ ក្រុមហ៊ុន Dong-ping International LTD ដែលជាក្រុមហ៊ុនម៉ៅការសាងសង់គម្រោង Sky Tree កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ មានការខ្វែងមតិគ្នា ជាមួយកម្មករនិយោជិត អំពីការបង់ថ្លៃឈ្នួលកម្មករ ហើយខាងកម្មករទាមទារប្រាក់បន្ថែម ដើម្បីត្រលប់មកផ្ទះវិញ ក្នុងកំឡុងពេលបុណ្យភ្ជុំបិណ្ឌ ដែលជាហេតុនាំឲ្យមានការតវ៉ាបិទផ្លូវ ក្នុងរយៈពេលខ្លី។
ពេលភ្លាមៗនោះ ក្រុមហ៊ុន Dong-ping International LTD បានព្រមព្រៀង និងទូទាត់ទឹកប្រាក់ ចំនួន២,០០០ដុល្លារ ដោយវាស់វែងទៅតាមបរិមាណការងារដែលពួកគាត់បាន បំពេញ ហើយដំណើរការនេះបានប្រព្រឹត្តទៅប្រហែល៣ម៉ោង ទើបបញ្ហាត្រូវបានដោះស្រាយ។
ដោយសារការតវ៉ានេះ បានធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ដែលបានធ្វើដំណើរនៅតាមដងផ្លូវ ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅជុំវិញនេះ ដូច្នេះក្រុមហ៊ុន Dong-ping International LTD សូមធ្វើការអភ័យទោស ចំពោះបញ្ហាដែលបានកើតឡើងនេះផង៕