(ភ្នំពេញ)៖ បច្ចុប្បន្ននេះបញ្ហាគ្រឿងញៀន បានរីករាលដាលជាខ្លាំង នៅតាមបណ្ដាប្រទេសមួយចំនួន ហើយមានយុវវ័យប្រុស-ស្រីជាច្រើន បានជាប់ក្នុងអន្ទាក់នៃគ្រឿងញៀននេះ។ កត្តាទាំងនេះ ដែលធ្វើឲ្យឪពុកម្ដាយមួយចំនួន មានការភ័យខ្លាចជាខ្លាំងពីកូនចៅរបស់ខ្លួន ដោយពួកគាត់មិនដឹងថា គួរកត់សំគាល់បែបណា ដើម្បីឲ្យដឹងថា តើកូនរបស់ពួកគេកំពុងប្រើប្រាស់គ្រឿងញៀន ឬអត់។
ពាក់ព័ន្ធនឹងករណីនេះ នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបង្ហាញនូវចំណុចសំខាន់ៗមួយចំនួន ដល់ឪពុក-ម្ដាយគ្រប់រូប គួរកត់សំគាល់កូនរបស់ខ្លួនថា តើពួកគេកំពុងប្រើប្រាស់គ្រឿងញៀន ឬអត់ ក្រៅអំពីការពិនិត្យទឹកនោម។
ចំណុចកត់សំគាល់ទាំងនោះរួមមាន៖
១៖ ការកត់សំគាល់អត្តចរិក៖ ជាធម្មតាឪពុកម្ដាយតែងតែដឹង អំពីអត្តចរិកូនរបស់ខ្លួន សុខៗស្រាប់តែកូនមានចរិកស្លូតបូត បែរជាក្លាយទៅជាមនុស្សកាចសាហាវ ហ៊ានជ្រុលនេះបញ្ជាក់ថា បុគ្គលនោះកំពុងប្រើប្រាស់គ្រឿងញៀន។
២៖ ការបាត់ខ្លួនទៀងម៉ោង។
៣៖ ប្រសិនបើបុគ្គលនោះជាមនុស្សប្រុស ពួកគេនឹងអត់ចូលចិត្តងូតទឹក។
៤៖ ការជញ្ជក់មាត់លឺសូរក្រឹកៗជាដើម៕
ដើម្បីជ្រាបច្បាស់ សូមទស្សនាវីដេអូនៃការពន្យល់ របស់នាយឧត្តមសេនីយ៍ មាស វីរិទ្ធ ដូចខាងក្រោម៖