(ភ្នំពេញ)៖ របាយការណ៍នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៨ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបបទល្មើសបាន ២ករណី ក្នុងនោះឃាត់ខ្លួនជនសង្ស័យបាន ៣នាក់ ដកហូតបានថ្នាំមេតំហ្វេតាមីន (ice) ៨កញ្ចប់តូច និងថ្នាំអុិចស្តាសុី ១២.៧៨ក្រាម។
របាយការណ៍ដដែលបានបញ្ជាក់ថា បទល្មើសគ្រឿងញៀននេះ ជាករណីជួញដូរគ្រឿងញៀនទាំង២ករណី ក្នុងនោះកើតឡើងនៅរាជធានីភ្នំពេញ ខេត្តកំពត និងខេត្តស្វាយរៀង៕