(ភ្នំពេញ)៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ បានយាងមកដល់កម្ពុជាវិញហើយ នៅល្ងាចថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៨នេះ។
សូមបញ្ជាក់ថា ព្រះអង្គទាំងទ្វេបានយាងទៅពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅនេះ ដើម្បីពិនិត្យព្រះរាជសុខភាពតាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យ។ ក្នុងអំឡុងពេលគង់ប្រថាប់នៅទីក្រុងប៉េកាំង ព្រះមហាក្សត្រខ្មែរ បានជួបសវនាការជាមួយប្រធានាធិបតីចិន លោក ហ្ស៉ី ជិនភីង រួមនិងមេដឹកនាំចិនមួយចំនួនទៀត៕