(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែររស់នៅមួយចំនួននៅអឺរ៉ុប ដូចជាប្រទេសបារាំង អាល្លឺម៉ង និងប៊ែលហ្សិក បានសម្តែងភាពរីករាយ និងរង់ចាំស្វាគមន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងកិច្ចប្រជុំអាស៊ី-អឺរ៉ុប លើកទី១២ នៅប្រ៊ុយសែល ប្រទេសប៊ែលហ្សិក ខាងមុខនេះ។
ប្រជាពលរដ្ឋទាំងនោះ បានសម្តែងការគាំទ្រចំពោះការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ហើយចាត់ទុកថា សម្តេចជាជាវីរបុរសខ្មែរមួយរូប ដែលបានខិតខំប្រែងប្រែងដឹកនាំប្រទេសកម្ពុជាពីថ្លុកសង្រ្គាម រហូតដល់ក្លាយជាប្រទេសមានការអភិវឌ្ឍជាបន្តបន្ទាប់ ហើយស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិ៕
ខាងក្រោមនេះជាវីដេអូ របស់ប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសបារាំង អាល្លឺម៉ង និងប៊ែលហ្សិក សម្តែងចំណាប់អារម្មស្វាគមន៍សម្តេចតេជោ ហ៊ុន សែន៖