(ភ្នំពេញ)៖ អគ្គិភ័យដែលបានឆាបឆេះអគារខុនដូមួយមានកម្ពស់១០ជាន់ មានទីតាំងតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី (ជិតស្ថានីយរថភ្លើងរាជធានីភ្នំពេញ) ស្ថិតនៅភូមិ៥ សង្កាតស្រះចក ខណ្ឌដូនពេញ នារសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨នេះ បានរលត់ទាំងស្រុងទៅវិញហើយ ដោយប្រតិបត្តិការបាញ់ទឹកពន្លត់អគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជិត២០គ្រឿង។
ចំពោះការខូចខាតវិញ គឺខូចខាតម៉ាសុីនត្រជាក់ចំនួន ១២គ្រឿង និងសម្ភារសំណង់មួយចំនួនទៀត ហើយគ្មានប៉ះពាល់ដល់អាយុជីវិតមនុស្សម្នាក់ណាឡើយ។
សូមជម្រាបថា ហេតុការណ៍នេះបានកើតឡើងនារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៨។
មូលហេតុដែលនាំឱ្យកើតមានអគ្គីភ័យនេះ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនីម៉ាស៊ីនត្រជាក់ ពីជាន់ទី១ទៅដល់ជាន់ទី៣៕