(កំពង់ចាម)៖ គណៈអភិបាលខេត្តកំពង់ចាម មន្ត្រីរាជការ កងកម្លាំងគ្រប់ប្រភេទ ព្រះសង្ឃ និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម បានចេញញ្ញត្តិគាំទ្រពេញទំហឹងចំពោះជំហរម៉ឺងម៉ាត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការការពារអធិបតេយ្យជាតិ ឯករាជ្យជាតិ និងសន្តិភាព ដោយមិនចុះញមជាមួយបរទេសព្រោះតែជំនួយ ឬការគំរាមសម្លុតណាមួយនោះ។
តាមលិខិតគាំទ្ររបស់រដ្ឋបាលខេត្តកំពង់ចាម ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែតុលានេះ រដ្ឋបាលខេត្តកំពង់ចាម ក៏បានប្រកាសច្រានចោលចំពោះគោលជំហររបស់បុគ្គលមួយចំនួន ដែលមាននិន្នាការផ្ទុយ ដែលព្រមឱនក្បាលរណបជាមួយបរទេស ដើម្បីជំនួយជាលេសលូកដៃកកូរកកាយ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ដែលជារដ្ឋអធិបតេយ្យផងដែរ។
ខាងក្រោមនេះ ជាញ្ញត្តិគាំទ្ររបស់រដ្ឋបាលខេត្តកំពង់ចាម៖