(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណជាង១២ថ្ងៃត្រង់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៨នេះ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា Facebook Page ផ្លូវការរបស់កងពលតូចលេខ៧០ ត្រូវបានជនអនាមិកលួច (Hack) យកទៅគ្រប់គ្រងជាលើកទី២ ហើយបង្ហោះនូវព័ត៌មានមិនពិតមួយចំនួន។
ជុំវិញការ Hack គណនី Facebook ទាំងពីរខាងលើ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានប្រកាសមិនទទួលស្គាល់ចំពោះការបង្ហោះព័ត៌មានទាំងអស់នោះឡើយ៕