Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ គាំទ្រជំហរម៉ឺងមាត់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការការពារអធិបតេយ្យជាតិ មិនដោះដូរជាមួយជំនួយ

09-10-2018 11:00

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៨នេះ ប្រកាសគាំទ្រប្រសាសន៍យ៉ាងម៉ឹងម៉ាត់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពីការមិនដោះដូរអធិបតេយ្យជាតិ ជាមួយជំនួយបរទេស ការមិនយកសន្តិភាពរបស់ប្រទេសទៅដោះដូរជាមួយជំនួយ ហើយប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ជំហរយ៉ាងច្បាស់ថា កម្ពុជាត្រូវប្រឹងរស់ងើបឈរឡើង ដើម្បីការពារឯករាជ្យភាព អធិបតេយ្យរបស់ប្រទេស ការពារសន្តិភាពរបស់ប្រទេស។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ខាងលើនេះ មានចរិត និងស្មារតីជាគោលការណ៍រឹងដូចដែកថែប ដោយ «មិនយកអធិបតេយ្យ ឯករាជ្យជាតិ និងសន្តិភាពដូរជាមួយជំនួយ» និង «កម្ពុជា ត្រូវមានសិទ្ធិអនុវត្តច្បាប់កម្ពុជា»។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ សូមប្រកាសមិនគាំទ្រដាច់ខាត ចំពោះគោលជំហររបស់បុគ្គលមួយចំនួនមាននិន្នាការផ្ទុយដែលព្រមឱនក្បាលដាក់បរទេស ដើម្បីជំនួយជាលេសលូកដៃកកូរកាយ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាដែលជារដ្ឋអធិបតេយ្យ៕