(ភ្នំពេញ)៖ សមាគមគ្រឹះស្ថានសិក្សាកម្ពុជា នឹងរៀបចំកម្មវិធីតាំងពិពរណ៍អប់រំលើកទី១ រយៈពេល១ថ្ងៃ គឺនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ខាងមុខនេះ ចាប់ពីម៉ោង៧៖០០នាទីព្រឹក ដល់ម៉ោង៥៖០០នាទីល្ងាច នៅវិទ្យាស្ថានជាតិអប់រំ នេះបើយោងតាមសេចក្តីជូនដំណឹង របស់សមាគមគ្រឹះស្ថានសិក្សាកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨នេះ។
សមាគមគ្រឹះស្ថានសិក្សាកម្ពុជា បានឱ្យដឹងថា កម្មវិធីតាំងពិពរណ៍អប់រំនេះ នឹងប្រព្រឹត្តឡើងក្រោមវត្តមានលោក យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។
ការតាំងពិពរណ៍អប់រំលើកទី១នេះ គឺដើម្បីផ្សព្វផ្សាយព័ត៌មានសិក្សា និងការបើកបវេសនកាលក្នុងឆ្នាំសិក្សា២០១៨-២០១៩ របស់សមាគម ជូនដល់សិក្សានុសិស្សទាំងអស់នៅទូទាំងប្រទេស ដើម្បីជ្រាបជាព័ត៌មានអំពីទីតាំងរបស់គ្រឹះស្ថានសិក្សា មុខវិជ្ជាសិក្សា និងតម្លៃសិក្សានៅតាមគ្រឹះស្ថានឯកជននីមួយៗ៕
សម្រាបព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងរបស់សមាគមគ្រឹះស្ថានសិក្សាកម្ពុជា ដូចខាងក្រោម៖